Header Ads

យប់មុិញ! បុរសម្នាក់ខឹងគេបើកឡានគៀមានអីដកកាំភ្លើងដេញបាញ់ផ្អើក្រុងភ្នំពេញ!


បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​ឃាត់ខ្លួន​ក្រោយ​ធ្វើ​សកម្មភាព​ដេញ​បាញ់​រថយន្តក្រុង​១​គ្រឿង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​ប្រមាណ​៩​យប់​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៧ នៅ​តាម​បណ្ដា​យ​ផ្លូវ​៥៩៨ មុខ​ដី​ឧកញ៉ា លី ហួរ ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ ។

បើ​តាម​សមត្ថកិច្ច​ជន​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ អេ​ង កុសល អាយុ​៣៧​ឆ្នាំ ជា​អង្គរក្ស​នៅ​បន្ទាយ​វរៈ​៤៩៩ បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​លេខ​ដេ​២៤ ផ្លូវ​លេខ​២ ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ប្ញ​ស្សី​កែវ ។

មុន​ពេល​កើតហេតុ មាន​រថយន្ដក្រុង​១​គ្រឿង​របស់​ក្រុមហ៊ុន «​បូព៌ា​អាស៊ី​ដឹក​អ្នកដំណើរ​» បាន​បើក​ទៅ​កៀរ​រថយន្ត​ម៉ាក​ព្រូស​របស់​ជន​ដែល​ត្រូវ​ឃាត់ខ្លួន​(​អង្គរក្ស​) ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ក្រោយ​ប៉ះ​បើក​នោះ​រួច​មក​រថយន្តក្រុង​នោះ​មិន​បាន​ឈប់​ដោះស្រាយ​ទេ ដោយ​បើក​បន្តដំណើរ​ទៅ​មុខ​ទៀត ទើប​ធ្វើ​ឲ្យ​ម្ចាស់​រថយន្ដ​ព្រូស​ខឹង​បើក​ដេញ​តាម​ហើយ​ដក​កាំភ្លើង​ម៉ា​កឡុក​(Glock)​បាញ់ប្រហារ​ពីក្រោយ​តែ​ម្ដង ប៉ុន្ដែ​មិន​មាន​មនុស្ស​អ្នក​ណា​ម្នាក់​រង​របួស​នោះ​ទេ ។

ក្រោយ​ហេតុការណ៍​សមត្ថកិច្ច​បាន​ទៅ​ដល់​កន្លែង​កើតហេតុ រួច​ឃាត់ខ្លួន​ឈ្មោះ អេ​ង កុសល និង​វត្ថុ​តាង​បញ្ជូន​មក​អធិការ​នគរបាល​ខណ្ឌ​ប្ញ​ស្សី​កែវ រង់ចាំ​ចាត់ការ​បន្ត​តាម​ច្បាប់​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែសីហា​នេះ ៕








No comments