Header Ads

ទំរាំតែដឹងការពិត ! អាណិតប្អូនស្រីនឹងឪពុកម្តាយណាស់ត្រូវខ្មាស់គេមិនស្ទើរទេ !

ថ្មីៗនេះមានពត៍មានមួយដែលទាក់ទងនឹងប្អូនស្រីម្នាក់ដែលមាន Account Facebook ឈ្មោះ Try Seangmeyបានផុសរឿងអសីលធម៍ឌឺដងគ្នាដែលនិយាយពីការរួមរ័ក្សធ្វើអោយខូចប្រពៃណី
ទំនៀមទំលាប់ខ្មែរយ៉ាងខ្លាំង នឹងបានធ្វើអោយបណ្តាបងប្អូនអ្នកលេង Facebookជាច្រើនមាន
ការរិះគន់យ៉ាងខ្លាំង ។

 ប៉ុន្តែការពិតមិនមែនដូច្នេះទេ បន្ទាប់ពីគណៈគ្រប់គ្រងវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនចរិយាវង្ស បានកោះហៅប្អូនស្រីផ្ទាល់ នឹងឪពុកម្តាយមកសួរនាំទើបដឹងការពិតគឺ Account Facebook របស់ប្អូនស្រីត្រូវជនខិលខូច Hack យកទៅប្រើប្រាស់ដោយសរសេរផុសនៅពាក្យពិចមិនសមរម្យ ។

ដោយក្នុង Facebook របស់គណៈគ្រប់គ្រងវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនចរិយាវង្ស បានសរសេរថា ៖
គណៈគ្រប់គ្រងវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនចរិយាវង្ស សូមជម្រាបជូនសាធារណៈជន មេត្តាជ្រាបថា៖ ចំពោះ Account Facebook ដែលមានឈ្មោះ Try Seangmey ពិតជាAccount របស់សិស្សនៃសាលារបស់យើងខ្ញុំពិតមែន ប៉ុន្តែ Acc នេះត្រូវបានគេលួចលេង។





បន្ទាប់ពីសាលាបានឃើញការបង្ហោះព័ត៌មាន ជាបន្តបន្ទាប់ដែលយកឈ្មោះសាលាយើងខ្ញំ ទៅវាយប្រហារសាលាដ៏ទៃទៀតក្នុងខេត្តកំពត។ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ គណៈគ្រប់គ្រងសាលា បានអញ្ជើញអាណាព្យាបាល និងប្អូនស្រី ឈ្មោះ ទ្រី ស៊ាងម៉ី ដោយមានការចូលរួមពីក្រុមប្រឹក្សាវិន័យសាលា ដើម្បីធ្វើការសាកសួរ និងឆ្លើយបំភ្លឺរជុំវិញករណីនេះ។ ក្រោយការសួរនាំ ប្អូនស្រីជាម្ចាស់ Account Facebook ឈ្មោះ Try Seangmey បានបដិសេធថា នាងមិនបានបង្ហោះ រូបភាព និង Status ដែលប៉ះពាល់ដល់ឈ្មោះសាលានោះទេ។




នាង ព្រមទាំង ឳពុក ម្ដាយ របស់នាង បានបន្តទៀតថា Account Facebook របស់នាង និង ឳពុកម្ដាយរបស់នាងត្រូវបានជនខិលខូច Hack ចូលលេង និង សរសេរពាក្យបង្ខូចកិត្តិយសរបស់នាង ក្រុមគ្រួសាររបស់នាង និងធ្វើឲ្យប៉ះពាល់ដល់ឈ្មោះសាលាថែមទៀត។ នាង និងអាព្យាបាល បានស្នើសុំឲ្យសមត្ថកិច្ចតាមរកជនខិលខូចមកផ្តន្ទាទោសទៅតាមច្បាប់។

អាស្រ័យហេតុនេះ សូមប្អូនៗសិស្សានុសិស្សដែលរៀននៅខេត្តកំពត ជាពិសេសវិទ្យាល័យឧត្តមវិជ្ជានិងវឌ្ឍនៈវិជ្ជា ព្រមទាំងអ្នកលេងបណ្តាញសង្គមហ្វេសបុក សូមមេត្តាជ្រាបជាព័ត៌មាន។

No comments