Header Ads

សម្រស់ តារាភេទទី៣ Poyd បច្ចុប្បន្ននេះ គឺកាន់តែស្រស់ស្អាតឡើងទៅហើយ!

ថៃ៖ តារាភេទទី៣ Poyd Treechada បានសម្រេចចិត្តប្រែក្លាយខ្លួន ពីក្មេងប្រុសធម្មតាម្នាក់ មកក្លាយទៅជាមនុស្សស្រីដ៏សែនស្រស់ស្អាត។
ក្រោយពីមានសម្រស់ស្រស់ស្អាតសឹងតែមិនគួរឱ្យជឿ នាង Poyd បានធ្វើឱ្យគ្រប់គ្នាស្គាល់នាងតាមរយៈការចូលរួមប្រកួតប្រជែងនៅក្នុងកម្មវិធីបវរកញ្ញា “Miss Tiffany” កាលពីក្នុងឆ្នាំ ២០០៤។
ដោយនៅក្នុងកម្មវិធីនោះ នាងបានឈ្នះពានរង្វាន់មកុដម្ចាស់ជ័យលាភីចំណាត់ថ្នាក់លេខ១ ក្នុងឈ្មោះជាបេក្ខភាព ដែលមានភេទទី៣មានសម្រស់ស្អាតដាច់គេ។
ក្រោយមក ភាពល្បីល្បាញរបស់នាង ក៏កាន់តែរីកសុះសាយជាលំដាប់នៅក្នុងសង្គមសិល្បៈថៃ។ ជាក់ស្តែង នាងបានក្លាយទៅជាតារាបង្ហាញម៉ូតអាជីពភេទទី៣ និងតារាសម្តែង ដែលមានការគាំទ្រយ៉ាងខ្លាំង ដោយសារតែសម្រស់ដ៏ស្រស់ស្អាតរបស់នាង។
មកទល់នឹងបច្ចុប្បន្ននេះ ភាពស្រស់ស្អាតរបស់តារាស្រីភេទទី៣នាង Poyd ក៏កាន់តែស្អាតឡើងមួយកម្រិតទៀត ស្ទើរតែនឹកស្មានមិនដល់។
បើមិនប្រាប់ថាជាភេទទី៣នោះទេ ច្បាស់ជាគ្មាននរណាអាចដឹងពីនាងឡើយ ព្រោះគន់មើលសម្រស់របស់នាងនៅខាងក្រៅ គឺពិតជាមានភាពស្រស់ស្អាត ពេញលក្ខណៈជាមនុស្សស្រីមួយរយភាគរយតែម្តង៕
តោះទស្សនាសម្រស់នាង Poyd Treechada ទាំងអស់គ្នាដូចខាងក្រោម ថាស្រស់ស្អាតយ៉ាងណា?

No comments