iPhone 8 ជួយឲ្យបុរសម្នាក់ក្លាយជាមហាសេដ្ឋីមានទឹកប្រាក់ ១០ ខ្ទង់
ចំពោះការផលិតបន្ទះឈីប A11 សម្រាប់ iPhone 8 ក្រុមហ៊ុន Apple
បានពឹងពាក់ទាំងស្រុងទៅលើក្រុមហ៊ុនតៃវ៉ាន់ Taiwan Semiconductor
Manufacturing Co. (TSMC)។
ព្រោះតែជំនួញដ៏ធំនេះហើយបានជួយឲ្យលោក Morris Chang
ប្រធានក្រុមហ៊ុនតៃវ៉ាន់ខាងលើក្លាយជាមហាសេដ្ឋីមានទឹកប្រាក់ខ្ទង់ពាន់លានដុល្លារ
(លេខ១០ ខ្ទង់)។
ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះតម្លៃភាគហ៊ុនរបស់ TSMC កើនឡើង
២៧% ធ្វើឲ្យហ៊ុនរបស់ប្រធានវ័យ ៨៦
ឆ្នាំរូបនេះកើនឡើងតម្លៃដល់ខ្ទង់មួយពាន់លានដុល្លារ។
បច្ចុប្បន្ននេះ TMSC មានតម្លៃទីផ្សារដល់ទៅ ១៨៣ ពាន់លានដុល្លារ ដែលធ្វើឲ្យក្រុមហ៊ុននេះក្លាយជាក្រុមហ៊ុនមានតម្លៃជាងគេបំផុតលើទីផ្សារភាគហ៊ុនរបស់តៃវ៉ាន់៕
បច្ចុប្បន្ននេះ TMSC មានតម្លៃទីផ្សារដល់ទៅ ១៨៣ ពាន់លានដុល្លារ ដែលធ្វើឲ្យក្រុមហ៊ុននេះក្លាយជាក្រុមហ៊ុនមានតម្លៃជាងគេបំផុតលើទីផ្សារភាគហ៊ុនរបស់តៃវ៉ាន់៕
Post a Comment