២៥ស្ទីលថតពិសេសៗ ត្រូវម៉ាច់សម្រាប់អ្នកពូកែ Drama និងស៊ីអារម្មណ៍
វិលមកជួបគ្នាជាថ្មីទៀតហើយជាមួយទំព័របង្ហាញស្ទីលថតរូបរបស់
Kanha ដោយនៅថ្ងៃនេះ
យើងនឹងបង្ហាញជូនប្រិយមិត្តនូវស្ទីលថតរូបឡូយៗជាច្រើនទៀតដែលធ្វើឲ្យរូបថតរបស់ប្រិយមិត្តមើលទៅមានភាពស្រស់ស្អាត
និងទាក់ទាញមិនចាញ់ម៉ូដែលអាជីពទេ
ជាពិសេសសម្រាប់ប្រិយមិត្តនារីៗដែលចូលចិត្តផុស Status
ស៊ីអារម្មណ៍ និងដ្រាម៉ាគឺកាន់តែត្រូវម៉ាច់។ កុំឲ្យខាតពេលយូរ
តោះទៅតាមដានទាំងអស់គ្នា!
២៥. ថតអត់ដឹងខ្លួនដូចជាកំពុងសម្លឹងមើលអ្វីម្យ៉ាង
២៤. អត់ដឹងខ្លួនតែ Cute គួរឲ្យស្រឡាញ់
២៣. ថតអត់ដឹងខ្លួនពេលលេងជាមួយឆ្កែគឺកាន់តែ Cute ថែមទៀត
២២. ញញឹមបែរមុខទៅម្ខាងទៀត ធ្វើដូចមិនដឹងគេលួចថត
២១. បិទភ្នែកទទួលយកក្ដីសុខបែបធម្មជាតិ
២០. ធ្វើដូចកំពុងនិយាយទូរសព្ទ
១៩. រើសយក Background ស្អាតៗរួចហើយអង្គុយយកស្ទីលសម្លឹងមើលទៅជ្រុងម្ខាង
១៨. មើលកាមេរ៉ាផ្សេង តែថតកាមេរ៉ាផ្សឹង
១៧. ធ្វើមិនដឹងខ្លួន ពេលកំពុងមានភាពរីករាយ
១៦. ថត Style យកពន្លឺថ្ងៃ
១៥. បិទភ្នែកបង្ហាញសម្រស់កណ្ដាលធម្មជាតិ និងវាលស្មៅ
១៤. សម្លឹងអានសៀវភៅ ដោយយកប្លង់ស្អាតៗជុំវិញខ្លួន
១៣. ញញឹមយ៉ាងស្រស់ស្រាយ តែមិនសម្លឹងមើលកាមេរ៉ា
១២. អង្គុយគងអន្ទាក់ខ្លាបែបមិនដឹងខ្លួន
១១. ឆែកមើលរូបក្នុងកាមេរ៉ា
១០. ជីបតែតិចៗ
៩. ឱនមុខសម្លឹងមើលភាពស្រស់ស្អាតនៃបាច់ផ្កា
៨. សម្លឹងមើលទៅមាត់បង្អួច តែបង្អួតរាងពេញទំហឹង
៧. អង្គុយកណ្ដាលផ្លូវដើរធ្វើមិនដឹង
៦. អង្គុយបែប Cool Cool សម្លឹងមើលទៅខាងមុខ
៥. ចុចទូរសព្ទឡើងភ្លឹក
៤. ឈរសម្លឹងមើលទៅម្ខាងទៀត
៣. ឱនមុខដូចជាកំពុងគិតរឿងអ្វីមួយ
២. ក្ដៅពេកយកដៃបាំងថ្ងៃបន្តិច
១. បង្ហាញខ្សែភ្នែកសម្លឹងមើលទៅឆ្ងាយ
មើលទៅស្ទីលលេខប៉ុន្មានខ្លះជាស្ទីលរបស់ប្រិយមិត្ត?
២៥. ថតអត់ដឹងខ្លួនដូចជាកំពុងសម្លឹងមើលអ្វីម្យ៉ាង
Post a Comment