Header Ads

ញាក់សាច់! ដឹងថា នីឡា កូនតាវិចទ័រ ទទួល​បាន​ប្រាក់​ខែពី CTN ប៉ុន្មានអត់!

ភ្នំពេញ៖ កញ្ញា វ៉ាន់ នីឡា ជា​សមាជិក​ក្រុម​កំប្លែង​នាយ​ពាក់​មី ប្រចាំ​ទូរទស្សន៍ CTN ដែល​មាន​រូប​រាង​ស្រស់​ស្អាត និង​ជា​កូនស្រី​តែ​មួយ​គត់​របស់​លោកតា វិចទ័រ នោះ អ្នក​ណា​ក៏​ស្គាល់​ដែរ តែ​គ្រាន់​តែ​គេ​មិន​ដឹង​ថា នាង​អាច​រក​ចំណូក​បាន​ប៉ុន្មាន​ទេ​ក្នុង​មួយ​ខែ​ៗ។
លោកតា វិចទ័រ ដែល​ជា​ឪពុក​បង្កើត​របស់ កញ្ញា នីឡា បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ឲ្យ​ដឹង​ថា សព្វថ្ងៃ​ចំណូល​កូន​ស្រី​ខ្លួន​ដែល​បាន​មក​ពី​សិល្បៈ​មិន​ច្រើន​ប៉ុន្មាន​ទេ ព្រោះ​គាត់​មិន​អនុញ្ញាត​ឲ្យ​កូនស្រី​ទៅ​សម្ដែង​តាម​ខេត្ត ព្រោះ​នាង​នៅ​ក្មេង​ខ្ចី​ពេក។ «នីឡា​កូន​ស្រី​ខ្ញុំ នាង​ទទួល​បាន​ប្រាក់​ខែ​ធម្មតា​ពី CTN ព្រោះ​ខ្ញុំ​មិន​ឲ្យ​នាង​ទៅ​ណា ក្នុង​មួយ​ខែ នីឡា កូន​ស្រី​ខ្ញុំ ទទួល​បាន ២០០០​ដុល្លារ​សហរដ្ឋ​អាមេរិក»។
លោតា វិចទ័រ បាន​បន្ត​ទៀត​ថា ចំណូល​២០០០​ដុល្លារ (ពីរ​ពាន់​ដុល្លារ) នេះ​គឺ​ជា​ចំណូល​ដែល​បាន​មក​ពី CTN សុទ្ធ ដោយ​មិន​គិត​ពី​ចំណូល​ដែល​បាន​មក​ពី​ការ​សម្ដែង​ខ្សែ​ភាពយន្ត និង​កម្មវិធី​ផ្សេង​ទៀត​ទេ។ បាន​ជា​លោក​មិន​បូក​បញ្ចូល​ព្រោះ​ចំណូល​ផ្សេង​ៗ​នោះ​មិន​ទៀងទាត់៕






No comments