គ្រាន់តែប៉ុន្មានម៉ោង រូបថតស្រាតរបស់នារីម្នាក់បានទាក់ទាញអ្នកចុចមើលយ៉ាងសម្បើមក្នុងអ៊ីនធឺណេតវៀតណាម
គ្រាន់តែប៉ុន្មានម៉ោង រូបថតស្រាតរបស់នារីម្នាក់បានទាក់ទាញអ្នកចុចមើលយ៉ាងសម្បើមក្នុងអ៊ីនធឺណេតវៀតណាម។ នេះបើតាមវេបសាយ Sputnik Vietnam។
វេបសាយ Sputnik Vietnam បានរាយការណ៍អំពីដំណឹងលេចធ្លោចុងក្រោយបំផុតនៅវៀតណាម ពោលគឺរូបថតស្រាតរបស់នារីម្នាក់ ដែលធ្វើឱ្យមនុស្សមួយប្រទេសខ្វែងគំនិតគ្នាពេញបណ្តាញអ៊ីនធឺណេត។ រូបថតនោះពណ៌នានារីម្នាក់កំពុងថតនៅក្នុងស្រះទឹកជាមួយផ្កាឈូក ដោយដំបូងស្លៀកពាក់ឈុតប្រពៃណីវៀតណាម ប៉ុន្តែក្រោយមកទៀតស្រាប់តែស្រាតននលគក។ រូបថតនេះបានបង្កចលាចលលើបណ្តាញសង្គមវៀតណាម ជាមួយអ្នកខ្លះនាំគ្នាកោតសរសើរលើសម្រស់ធម្មជាតិរបស់នាង ខណៈអ្នកខ្លះទៀតនាំគ្នាជេរប្រទេចនាង។ ផ្កាឈូកត្រូវគេជឿថា ជាផ្កាដ៏ពិសិដ្ឋរបស់ជាតិ ក្នុងប្រទេសវៀតណាម ជាកន្លែងដែលគេចាត់ទុកជាការប្រមាថ ពេលយកវាមកប្រើបិទបាំងរូបអាសអាភាស។
យ៉ាងណាមិញ អ្នកខ្លះនិយាយថា ពួកគេយល់ថានារីម្នាក់នោះគ្រាន់តែចង់ទាក់ទាញចំណាប់អារម្មណ៍ និង ប្រមូលអ្នកមើលឱ្យបានច្រើនតាមដែលអាចទៅរួចប៉ុណ្ណោះ។
នាងឥឡូវត្រូវគេស្គាល់ឈ្មោះហើយ គឺ ង្វៀន ធូ ត្រាំង មកពីរដ្ឋធានីហាណូយរបស់វៀតណាម៕

Post a Comment