Header Ads

កាន់​តែ​មែនទែន​ហើយ​ !! រតនៈ ពិសី ​ប្រកាស​ទទួល​ថត​ភាពយន្ត ​ឈុត​ប៊ិះ​អស់​អាវ​អស់​ខោ

 
កញ្ញា ​រតនៈ ពិសី​ ត្រូវ​បាន​អ្នក​គាំទ្រ​ស្គាល់​យ៉ាង​ច្បាស់​ថា​ នាង​គឺ​ជា​តារា​ចម្រៀង​សិចស៊ី​លំដាប់​ជួរមុខ​ មើល​ហើយ​ព្រឺ​សម្បុរ​។ ពេល​នេះ​កញ្ញា​បាន​អួត​ប្រាប់​លោក ​តាន់ ចន្ថា​ អ្នក​ផលិត​ព័ត៌មាន​Kqube.net ​ថា ​នាង​បាន​ងាក​មក​ទទួល​ថត​ភាពយន្ត និង​ស្ពត​ពាណិជ្ជកម្ម​ បន្ថែម​ ដោយ​មិន​ខ្លាច​ឈុត​ស្រើបស្រាល​ឡើយ​ ហើយ​ឈុត​ដែល​នាង​ហ៊ាន​ថត ​លើក​លែង​តែ​ប្លង់​ណា​អស់​អាវ​អស់​ខោ ​តែ​បើ​ត្រឹមតែ​ប៊ិះៗ​គឺ​មិន​ជា​បញ្ហា​សម្រាប់​នាង​ឡើយ​។
ក្នុង​បទសម្ភាសន៍​នេះ​ រតនៈ ពិសី ​បាន​ប្រាប់​ថា​ ការ​ដែល​នាង​ងាក​មក​បន្ថែម​អាជីព​សម្ដែង​គឺ​មិនមែន​មក​ពី​អាជីព​ចម្រៀង​មិន​ទៅ​មុខ​នោះ​ទេ​ ​គ្រាន់តែ​ចង់​បង្ហាញ​វត្តមាន​ និង​ទេពកោសល្យ​សម្ដែង​បម្រើ​អារម្មណ៍​បងប្អូន​បន្ថែម​​តែប៉ុណ្ណោះ ​ព្រោះ​មុន​នេះ​មាន​ផលិតករ​ទាក់ទង​ហៅ​សម្ដែង​ច្រើន​ តែ​នាង​មិន​ទទួល​យក​ ព្រោះ​មិន​សូវ​មាន​ពេល​ និង​មិនសូវ​ចង់​ផង​ដែរ​។
រតនៈ ពិសី បន្ត​ថា​ ពេល​នេះ​នាងក៏​បាន​ទទួល​យក​ការងារ​ថត​រឿង​ខ្លីៗ​ឲ្យ​ទូរទស្សន៍​ ថោន ​រួច​ហើយ ​ដែល​ទើប​ចេញ​ថត​ថ្មីៗ​នេះ​ទេ​។ ជា​មួយ​គ្នា​នេះ​ក៏​មាន​ផលិត​ផល​ពីរ​ផ្សេង​ទៀត​ ​បាន​ទាក់ទង​មក​នាង​ហើយ​ដែរ​ តែ​មិនទាន់​ធ្វើ​កុងត្រា​សម្រេច​ ដូច្នេះ​ហើយ​នាង​សុំ​មិនទាន់​ប្រាប់​ឈ្មោះ​ទេ​។​ កញ្ញា​បន្ថែម​ថា​ ការងារ​ថ្មី​នេះ​នាង​មិន​ខ្លាច​ថត​ឈុត​ស្នេហា​រោលរាល​ ឬ​ឈុត​ក្ដៅ​សាច់​នោះ​ទេ​ ពោល​គឺ​ត្រឹម​ឈុត​ថើប​ ស្ទាប់​អង្អែល បឺត​មាត់ ​គឺ​ម៉ា​ត្រឹម​គេ​ទទួល​យក​បាន​នាង​ហ៊ាន​ថត ​លើកលែង​តែ​ឈុត​អស់​អាវ​អស់​ខោ ​ទើប​មិន​ទទួល​យក​។ពាក់ព័ន្ធ​នឹង​តម្លៃ​សម្ដែង​វិញ​នោះ​តារា​ស្រី​សម្រស់​គួរ​ឲ្យ​ក្នាញ់​រូប​នេះ​ក៏​បាន​ប្រាប់​ថា​ នាង​មិន​ទាមទារ​ថ្លៃ​ពេក​ទេ​ គឺ​ម៉ា​​អាច​ទទួល​យក​បាន​៕




No comments