Header Ads

អតីតតារាម៉ូដែលក្តៅសាច់ម្នាក់ ព្យាយាមលក់ក្មេងស្រីអាយុ១៦ឆ្នាំតាមអនឡាញ ដើម្បីបម្រើផ្លូវភេទ ស៊យធំបែរជាបែកធ្លាយដោយសារប៉ះចំ…


ថៃ៖ អតីតតារាម៉ូដែលក្តៅសាច់ជនជាតិថៃម្នាក់ ត្រូវបានចោទប្រកាន់ពីបទជួញដូរមនុស្ស ក្រោយពីរកឃើញថា នាងបានព្យាយាមលក់ក្មេងស្រីអាយុ១៦ឆ្នាំម្នាក់ ដើម្បីទៅបម្រើសេវាកម្មផ្លូវភេទតាមរយៈប្រព័ន្ធអនឡាញ។ករណីនេះបានបែកធ្លាយ ក្រោយពេលនាង Alisa Jaidee អាយុ៣២ឆ្នាំ បានផ្ញើរូបភាពក្មេងស្រីទៅឲ្យភ្ញៀវម្នាក់ ដោយមិនបានដឹងថាភ្ញៀវនោះ តាមពិតជាប៉ូលិសបង្កប់ តាមរយៈបណ្តាញទំនាក់ទំនងសង្គម Line ។

ការរកស៊ីខុសច្បាប់ មិនទទួលបានជោគជ័យនោះទេ។ អតីតតារាម៉ូដែលក្តៅសាច់រូបនេះ ត្រូវបានប៉ូលិសចាប់ខ្លួនបាន នៅឯព្រលានយន្តហោះសុវណ្ណភូមិ គ្រាដែលនាងរៀបនឹងហោះហើរចេញពីទីក្រុងបាងកក កាលពីរសៀលថ្ងៃអង្គារកន្លងទៅនេះ។

គេបានដឹងថា ក្មេងស្រីម្នាក់ក្នុងចំណោមក្មេងស្រីជាច្រើនទៀត ដែលនាង Jaidee បានរៀបចំសម្រាប់ភ្ញៀវ មានអាយុទើប១៦ឆ្នាំប៉ុណ្ណោះ។

យោងតាមមន្ត្រីប៉ូលិសថៃបានឲ្យដឹងថា តាមរយៈការព្រមព្រៀង ប៉ូលិសបង្កប់ត្រូវចំណាយប្រាក់ប្រមាណ ១៥ ០០០ បាត (ប្រហែល៤៤០ដុល្លារ) ដើម្បីបានរួមភេទជាមួយក្មេងស្រីម្នាក់នៅសណ្ឋាគារ។ នាង Jaidee នឹងទុកលុយ ៨ ០០០បាត (ប្រហែល២៣៥ដុល្លារ) សម្រាប់ថ្លៃទឹកតែ ​ហើយនារីវ័យក្មេងនោះ នឹងទទួលបានប្រាក់ត្រឹម ៧ ០០០បាត (ប្រហែល២០៥ដុល្លារ) ប៉ុណ្ណោះ។

នាង Alisa Jaidee ជាអតីតតារាម៉ូដែលក្តៅសាច់ជនជាតិថៃ
ឧត្ដមសេនីយ៍ត្រីទទួលបន្ទុកជាអនុប្រធានផ្នែកបុគ្គលិក លោក Suntiyit Tavorn បានថ្លែងថា នាង Jaidee មិនបានសហការជាមួយប៉ូលិសទេ នាងថែមទាំងមានបំណងបោះទូរសព្ទចោល បន្ទាប់ពីនាងបានធ្វើពុតជាមិនស្រួលខ្លួនហើយចង់ទៅបន្ទប់ទឹក។

លោកឧត្តមសេនីយ៍ត្រីដដែលឲ្យដឹងថា តាមរយៈការស៊ើបអង្កេត ជនល្មើសពិតជាពាក់ព័ន្ធសកម្មភាពខុសច្បាប់មែន។ នាងបានជាប់ពាក់ព័ន្ធក្នុងការបែងចែកលុយ ដែលទទួលបានពីការទិញលក់សេវាផ្លូវភេទ ក្មេងស្រីមិនទាន់គ្រប់អាយុ និងដើម្បីទទួលបានថ្លៃទឹកតែ រួមនឹងអត្ថប្រយោជន៍ផ្សេងៗទៀត។

គួរបញ្ជាក់ថា នាង Jaidee ធ្លាប់ជាតារាគ្របមុខលើទស្សនាវដ្តី Maxim និងទស្សនាវដ្តីមួយចំនួនទៀតនៅក្នុងតំបន់អាស៊ី។ នាងធ្លាប់ថតបង្ហាញរូបរាងអាក្រាតកាយរបស់នាង។ ហើយថ្មីៗនេះ នាងបានធ្វើជាតារាម៉ូដែលឲ្យម៉ាកខោអាវក្នុងសម្រាប់ស្ត្រី សម្តែងនៅតាមប្រព័ន្ធអនឡាញ និងនៅក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយផ្សេងៗទៀតជាដើម៕តារាម៉ូដែលក្តៅសាច់រូបនេះ ត្រូវបានប៉ូលីសចាប់ខ្លួននៅឯព្រលានយន្តហោះសុវណ្ណភូមិ
នាង Jaidee ក៏ត្រូវបានចោទប្រកាន់ រឿងដែលនាងស៊ីឈ្នួលស្វែងរកក្មេងស្រីអាយុក្រោម១៨ឆ្នាំដើម្បីបម្រើសេវាកម្មផ្លូវភេទ
(Like & Share ផង​ដើម្បីទទួលបានពត៌មានថ្មីៗជាច្រើន)

No comments