Header Ads

អ៊ឹម ជីវ៉ា ចេញ​សារ​ទៅ ធី សុវណ្ណថា វិញ ធ្វើឲ្យ​អ្នក​គាំទ្រ​ពេញ​ចិត្ត​ស្ដូក​តែ​ម្ដង

សារ​ឆ្លើយឆ្លង​គ្នា​រវាង​តារា​សម្ដែង អ៊ឹម ជីវ៉ា និង​កញ្ញា ធី សុវណ្ណថា មិន​ទាន់​ចប់​ទេ។ ដោយ​មុន​នេះ​បន្តិច​លោក​បាន​ចេញ​សារ​មួយ​ទៀត​ផ្ញើ​ឲ្យ​តារា​ស្រី​ថ្មីថ្មោង ដែល​ទើប​ទទួល​បាន​ទីផ្សារ​សិល្បៈ និង​ជា​តារា Facebook  ជា​យូរ​ឆ្នាំ ថា “បើ​ក្មួយ​ចង់​ធ្វើ​តារា ពូ​គាំទ្រ​ក្មួយ ១០០% តែ​ក្មួយ​ត្រូវ​តែ​កែ​រឿង​ចំនួន​ពីរ​សិន៖
_ រឿង​ទី​មួយ គឺ​រឿង​បើ​ក្លាយ​ជា​តារា​ល្បី កុំ​កើត​ជំងឺ​បូស​ក្លៀក ឬ​ជំងឺ​តួឯក
_ រឿងទី២ គឺ រឿង​ប្ដឹង៖ ព្រោះ​ក្មួយ​ចូល​សម្ដែង​ឆៅ​ៗ​ចឹង….

ក្មួយ​ប្រហែល​ជា​អៀន​ឫ​កាយវិការ​ខ្លះ​នៅ​ឆ្គង អ្នក​ដឹង​នាំ​រឿង​ខ្លះ​គាត់​មាន​សំដី​អាក្រក់​តិច​ពេល​តួ​មិន​សូវ​ចេះ​សម្ដែង គាត់​តែងតែ​ស្ដី​អោយ​ហើយ តែ​បើ​អ្នក​ដឹកនាំ​រឿង​ស្ដី​អោយ​ក្មួយ​រាង​អាក្រក់​បន្តិច ហាម​ដាច់​ខាត​ក្មួយ​កុំ​ឆេវឆាវ កុំ​តបត​ពួកគាត់​វិញ ជាពិសេស​កុំ​អន់​ចិត្ត​រហូត​ដល់​ប្ដឹង​គាត់​ណា ព្រោះ​គាត់​ជា​ចាស់ទុំ​ជា​ព្រឹទ្ធាចារ្យ ខុស​ត្រូវ​អី​ត្រូវ​អធ្យាស្រ័យ​ពួកគាត់ ! បើ​ទស្សនិកជន​រិះគន់​ក្មួយ​ក្នុង​ន័យ​ស្ថាបនា ក្មួយ​ត្រូវ​ទទួល​យក​ការ​ពិត កុំ​ប្ដឹង​គេ​ក្មួយ។
បើ​ចង់​ក្លាយ​ជា​អ្នក​ដឹក​នាំ ឬ​ជា​មនុស្ស​ល្បី​ដោយ​កិត្តិយស​ក្នុង​សង្គម ក្មួយ​ត្រូវ​ប្រកាន់​ចិត្ត​អោយ​ធ្ងន់ មិន​ឆេវឆាវ មិន​ងាយ​ជឿ​តាម​ការ​ផ្លុំ​ត្រចៀក​របស់​អ្នក​ដទៃ ឬ​អ្នក​នៅ​ក្បែរ​ខ្លួន​ក្មួយ​ខ្លាំង​ពេក​នោះ​ទេ ។

ពាក្យ​ខាង​លើ​នេះ​គ្រាន់​តែ​ជា​ពាក្យ​មួយ​ដែល​ក្មួយ​ត្រូវ​ពិចារណា បើ​ត្រូវ​ក្មួយ​យក​ចុះ តែ​បើ​គិត​ថា​ខុស​ក្មួយ​បោះ​វា​ចោល។ សរុប​សេចក្ដី​មក បើ​ក្មួយ​ចង់​ក្លាយ​ជា​តារា​ពិត​ប្រាកដ ពូ​គាំទ្រ ១០០% តែ​ប្រហែល​ក្មួយ​គ្រាន់​តែ​និយាយ​តាម​បែប​សិល្បៈ​តាម​សំដី​ដែល​ក្មួយ​ធ្លាប់​និយាយ​មក​កាន់​ពូ​នោះ​ទេ  ព្រោះ​ក្មួយ​មិន​ត្រូវ​ការ​លុយកាក់​ដែល​ថត​ក្រោម​កម្ដៅ​ថ្ងៃ​ដូច​ពូ​ទេ ព្រោះ​ក្មួយ​មាន​ឡាន​ទំនើប​ជិះ​ហើយ និង​លុយ​ហើយ ចំណែក​ពូ​វិញ​រៀន​ចប់​បរិញ្ញាបត្រ​សាលា​វិចិត្រសិល្បៈ ចូល​សិល្បៈ​ជាង ១០ ឆ្នាំ​ហើយ​ជិះ​តែ​ឡាន​ឆ្លាម​កញ្ចាស់​ទៅ​មុខ​មិន​រួច​ផង ផ្ទះ​ក៏​ជួល​គេ​ទៀត ។
តែ​រាល់​ថ្ងៃ​ពូ​អន់​ចិត្ត​ខ្លួន​ឯង​បន្តិច ពូ​ខំ​ធ្វើ​ដើម្បី​សង្គម​ស្ទើរ​ស្លាប់​ខ្លួន​តែ​គ្មាន​អ្នក​មើល​ឃើញ​សោះ សូម្បី​តែ​ពាក្យ​សរសើរ ឬ​មេ​ដៃ​សំរឹទ្ធ​មួយ​ក៏​គ្មាន ហើយ​បើ​និយាយ​ពី​តួ​នាទី​ការងារ​ក្នុង​ស្ថាប័ន​ណា​មួយ​ក៏​គ្មាន​ផង តែ​ក្មួយ​ជា​ក្មេង​ស្រី​មក​ក្រោយ​ពូ​ទេ តែ​ក្មួយ​ស្រី​មាន​សមត្ថភាព មាន​កេរ្តិ៍ឈ្មោះ​កិត្តិយស និង​មេដៃ ពូ​សូម​កោតសរសើរ​សមត្ថភាព​របស់​ក្មួយ ! ពូ​និយាយ​នេះ​មិនមែន​មាន​ន័យ​ចង់​បាន​អ្វី , ដៀមដាម ឬ​ប៉ះពាល់​អ្នក​ណា​នោះ​ទេ តែ​ជា​អារម្មណ៍​ដែល​តូច​ចិត្ត​ចំពោះ​ជីវិត​ខ្លួន​របស់​ពូ…. ។

ហ៊ឺ…. តែ​មិន​អី​ទេ​រស់​នៅ​ក្រោម​មេឃ​តែ​មួយ តែ​វាសនា​ខុស​គ្នា ! កុំ​ប្រកាន់​ខឹង​ពូ​អី​ណា​ក្មួយ ធី សុវណ្ណ​ថា ព្រោះ​ពូ​ជា​មនុស្ស​ចូលចិត្ត​និយាយ​ត្រង់ ទទួល​យក​ការ​រាប់អាន​ពីពូផង។
ដោយ​ក្ដី​គោរព​ពីពូ៖ អ៊ឹម ជីវ៉ា”។ ដែល​គ្រាន់តែ​សារ​នេះ​ចេញ​ភ្លាម​មាន​អ្នក share និង comment គាំទ្រ​លោក​យ៉ាង​ច្រើន​កុះករ៕

No comments