ឧកញ៉ា ឌួង ឆាយ ស្អប់អ្នកមើលងាយមនុស្ស ថាគេស្រែទាំងដើមកំណើតខ្លួនឯងក៍មកពីខេត្តដែរ
ប៉ុន្មានម៉ោងមុននេះ លោក ឧកញ្ញ៉ា ឌួង ឆាយ បានបង្ហាញអារម្មណ៍មិនពេញចិត្តចំពោះអ្នកដែលប្រើពាក្យមើលងាយ ដល់អ្នកដ៍ទៃថាគេស្រែៗ ទាំងដែលខ្លួនក៍ជាអ្នកមកពីខេត្តដែរនោះ ។
ឧកញ៉ា ចិត្តបុណ្យវ័យក្មេងបានបន្តថា “ បើគ្មានពូមីងបងប្អូនអ្នកស្រែចំការ និងប្រជាកសិករទេនោះ, ក៏គ្មានរូបខ្ញុំបាទ ឌួង ឆាយ និងយើងទាំងអស់គ្នាដែលនៅថ្ងៃនេះ។ ដូច្នេះសូមកុំមើលងាយពួកគាត់ទោះបីជាអ្នកមានអំណាច តំណែងយសស័ក្ត និងទ្រព្យសម្បត្តិច្រើនមហាសាលយ៉ាងណាក៏ដោយគឺខ្ញុំស្អប់អ្នក ”
តាមសារខាងលើ សបញ្ចាក់ពីទឹកចិត្តគោរពស្រឡាញ់ដល់អ្នកស្រែចំការ ពីឧកញ៉ាវ័យក្មេង ព្រោះតាមពិតទៅទោះជាពួកគាត់ជាអ្នកស្រែ ក៍ជាមនុស្សដូចតែគ្នា មានការគិត ខិតខំប្រឹងប្រែង ដើម្បីបានស្រូវ អង្គរ បន្លែបង្ការផ្សេងៗ ផ្តល់ឲ្យអ្នកមានលុយមួយចំនួនផងដែរ។
គួរកត់សំគាល់ផងដែរថា មួយរយះចុងក្រោយនេះ កូនប្រុសរបស់អ្នកឧកញ៉ា ឌួង ងៀប ចាប់ផ្តើមមានឈ្មោះល្បីល្បាញ ខ្លាំងលើអំពើរសប្បុរសធម៍ ដោយបានយកចិត្តទុកដាក់ ជួយជ្រោមជ្រែងដល់មនុស្សក្រខ្សត់មួយចំនួន និងមានចិត្ត សណ្តោស មិនយកទោសកំហុសដល់អ្នកដែលបានប្រព្រឹតខុសលើខ្លួនថែមទៀតផង។
Post a Comment