ធារី ចន្ថាបីន ចូលហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំ តែមិនមានឈ្មោះលេងទេ ដោយសារ…
ភ្នំពេញ៖ អតីតកីឡាកររបស់ក្រុមភ្នំពេញក្រោន ធារី ចន្ថាបីន
ត្រូវបានគេឃើញចូលមកហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំ
ប៉ុន្ដែកីឡាកររូបនេះ នឹងមិនមានឈ្មោះលេងឲ្យក្រុមទាំង នៅ U23 និង All Stars
ឡើយ ដោយការមកហ្វឹកហាត់នេះ គឺគ្រាន់តែចង់ពង្រឹងកម្លាំងរបស់ខ្លួនតែប៉ុណ្ណោះ។
ធារី ចន្ថាបីន ដែលបានចាកចេញពីក្រុមភ្នំពេញក្រោន ទៅចូលរួមជាមួយក្រុមនៅលីកលំដាប់ទី២របស់ថៃ Krabi FC ក្នុងកុងត្រារយៈពេល៣ឆ្នាំ ពុំមានឈ្មោះលេងក្នុងក្រុមសម្រាប់ជុំទី២នៃលីកលំដាប់ទី២របស់ថៃឡើយ ខណៈដែលខែ្សបម្រើរូបនេះបានបង្ហើបថា ដោយសារតែជាប់ភារកិច្ចជាមួយក្រុមជម្រើសជាតិញឹកញាប់ពេក ទើបក្លិបសម្រេចដកឈ្មោះរូបគេចេញពីបញ្ជីកីឡាករដែលនឹងត្រូវលេងក្នុងជុំទី២។
ទោះ ធារី បានហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំយ៉ាងណា ក៏រូបគេមិនមានឈ្មោះលេងក្នុងការប្រកួតជម្រុះពានរង្វាន់ AFC U23 Championship ឡើយ ដោយសារតែអាយុរបស់គេគឺលើស២៣ឆ្នាំ ខណៈដែលការប្រកួតមិត្ដភាពទល់នឹង Muangthong នាថៃ្ងអាទិត្យនេះ ក៏រូបគេមិនមានឈ្មោះលេងដែរ ដោយសារតែរូបគេសព្វថៃ្ងមិនបានប្រកបអាជីពឲ្យក្លិបណាមួយក្នុងស្រុក៕

Post a Comment