Header Ads

បែកធ្លាយវីដេអូសិច!! បុរសម្នាក់ គំរាមនារីជាសង្សារទាលុយចំនួន៥០០០$ (សូមអានបន្ដ)


សេចក្ដីរាយការណ៏ ថ្ងៃទី១៨ កក្កដា ២០១៧ សូមជូនដំណឹងដល់សុភាពនារីដែលកំពុងនិយមលេងបណ្តាញសង្គមហ្វេសប៊ុកទាំងឡាយមេត្តាជ្រាប : ដោយយោងតាមបណ្តឹងរបស់នារីរងគ្រោះបានមកប្តឹងដល់សមត្ថកិច្ចយើងអំពីអំពើគំរាមបង្ហោះរូបអាក្រាតជាថ្នូរនិងប្រាក់5.000$ ។
អំពើនេះត្រូវបានជនល្មើសប្រើប្រាស់បណ្តាញសង្គម Facebook (គណនី ផ្ទាល់ខ្លួន)ដើម្បីទាក់ទងសុំស្នេហាពីសុភាពស្ត្រី ដែលជាមុខសញ្ញា(friend)របស់វា នៅពេលដែលសុភាពនារីយើងបានធ្លាក់ក្នុងអន្លុងស្នេហ៍របស់បិសាចព្រាននេះរួចហើយក៏បន្តបញ្ឆោតឲ្យសុភាពនារីយើងឆាតវីឌេអូតាមរយះ Line ដើម្បីដុតបញ្ឆេះកំសួលតណ្ហាឲ្យឡើងកំដៅរួចក៏ដោះស្រាយ ( On line sex ) សម្រេចតណ្ហារៀងៗខ្លួនដោយខ្លួនឯង ទៅហោង …..។ ក្នុងពេលដែលអ្នកទាំង២កំពុងតែស្ថិតនៅក្នុងសមរភូមិ On line sex “oral sex” នោះ នៅម្ខាងបរុសវាបានត្រៀមទូរសព្ឌ័មួយទៀតដើម្បីលួចថតសកម្មភាពរបស់ខាងរងគ្រោះ(សុភាពនារី) ដើម្បីទុកប្រើគំរាមទារប្រាក់ពីរងគ្រោះ ….៕

មិនបង្អង់យូរក្រោយទទួលបានបណ្តឹងភ្លាមមន្ត្រីនគរបាលយុត្តិធម៍ដឹងនាំដោយលោកផ្កាយមួយរឿនណារ៉ាបានប្រមូល Special Team របស់លោកចេញប្រត្តិបត្តិការដើម្បីតាមរកបិសាចព្រាននារីដ៏ថោកទាបម្នាក់នោះមកផ្តន្ទាទោសតាមច្បាប់ឲ្យខានតែបាន ។ រយះពេល៤យប់៥ថ្ងៃប្រត្តិបត្តិការនេះបានសម្រេចជោគជយ័ទាំងស្រុងហើយបានរារាំងទប់ស្កាត់ការបង្ហោះរូបភាពអាក្រាតកាយរបស់រងគ្រោះដែលវាលួចថតបាននោះពីសំណាក់ជនល្មើសផងដែរ ៕

ដំណើររឿងនោះមានជាអាទ៌ដូចតទៅ :
*** ករណី៖ គំរាមកំហែងហែកកេរ្ដិ :
-ផ្អែកតាមចម្លើយរបស់ឈ្មោះ យ៉ែម ប្រុស ចាប់តាំងពីឆ្នាំ២០១០មក ខ្លួនបានជាប់ពន្ធនាគារនៅខេត្តកំពត បន្ទាប់មកត្រូវបានផ្ទេរមកឃុំខ្លួននៅពន្ធនាគារខេត្តព្រៃវែង ដែលជាប់ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌចំនួន០៨ករណី (ប្លន់០៧លើកនៅខេត្តកំពត និងប្លន់០១លើកនខេត្តតាកែវ)
ជាប់តោសសរុប១០ឆ្នាំ ។
នៅក្នុងពន្ធនាគារខេត្តព្រៃវែង ពេលដែលរូបខ្ញុំចេញមកក្រៅបន្ទប់ឃុំឃាំង គឺអាចលេងកុំព្យូទ័រ និងទូរស័ព្ទ
បាន ពីព្រោះទទួលបានការអនុញ្ញាតិពីលោក អ៊ុំ រ៉ាយឿង អនុប្រធានពន្ធនាគារខេត្តព្រៃវែង កន្លងមកខ្ញុំធ្លាប់ទិញសម្លារៈប្រើប្រាស់មួយចំនួនឲ្យគាត់។ នៅក្នុងពន្ធនាគារខ្ញុំបាទប្រើប្រាស់ទូរស័ព្ទ០៣គ្រឿង(1-Samsung Not5. 2-Samsung Not3.3-Nokia) កុំព្យូទ័រយួរដៃ០១គ្រឿង និងប្រើប្រាស់លេខស័ព្ទ០៤ខ្សែ :
(096-8919254,017-770773,០90-333833,096-4444071)
ទូរស័ព្ទទាំង០៣គ្រឿងនេះគឺឈ្មោះ លុក ដែលធ្លាប់ជាប់ពន្ធនាគារទិញឲ្យប្រើ ហើយឈ្មោះ យ៉ែម ប្រុស បានបង្កើតគណនីហ្វេសប៊ុកចំនួន០៥ សំរាប់ លេង :
(1-facebook ឈ្មោះpros na. 2-facebook ឈ្មោះ Bong rin. 3-facebook ឈ្មោះ Sothea ra. 4-facebook ឈ្មោះ បឺតភាកូនម៉ាក់មុំ, 5-facebook ឈ្មោះ Chang Chang)។

នៅក្នុងខែមិថុនា ឆ្នាំ២០១៧ ឈ្មោះ យ៉ែម ប្រុស មានទំនាក់ទំនងតាមបណ្តាញសង្គមហ្វេសប៊ុកជាមួយម្ចាស់ហ្វេសប៊ុកឈ្មោះ ស.ណ. ជ (រងគ្រោះ) នៅពេលមានទំនាក់ទំនងស្នេហាជាមួយ ស.ណ.ជ (រងគ្រោះ) ក៏បានឆាតរកគ្នាជាប់ជាប្រចាំ ពេលនោះឈ្មោះ យ៉ែម ប្រុស តែងតែឡាយវីឌីអូ និងបានបង្ហាញប្រដាប់ភេទទៅឲ្យម្ចាស់ហ្វេសប៊ុករងគ្រោះ មើល បន្ទាប់មកក៏សុំឲ្យសុភាពនារីរងគ្រោះឡាយវីឌីអូបង្ហាញប្រដាប់ភេទទៅឲ្យខ្លួនមើលវិញផងដែរ។ ពេលខាងស្រិថតបង្ហាញខ្លួនក៏យកទូរសព្ឌ័១គ្រឿងទៀតថតទុកដើម្បីប្រើប្រាស់ក្នុងការគំរាមទារប្រាក់ជាថ្នូរនិងការបង្ហោះរូបនោះ។

ចំពោះលុយដែលម្ចាស់ហ្វេសប៊ុកស្ត្រីរងគ្រោះ ផ្ញើមកឲ្យ៥០០ដុល្លារដាក់តាមវីង គឺខ្ញុំបាទបានឲ្យឈ្មោះ ចែម៉ៅ មន្រ្តីពន្ធនាគារខេត្តព្រៃវែងជាអ្នកទៅដកលុយ ដោយគ្រាន់តែយកលេខកូដទៅបើកបានហើយ។

ក្រោយមកឈ្មោះ យ៉ែម ប្រុស បានទារលុយពីនារីរងគ្រោះ ចំនួន៥,០០០ដុល្លារអាមេរិកទៀត តែនារិ បានផ្ញឲ្យ១០ដុល្លារ ចំនួន០២ដង(២០ដុល្លារ) និងបានប្រើឲ្យឈ្មោះ គង់ ជាមន្រ្តីពន្ធនាគារខេត្តព្រៃវែងយកលេខកូដទៅដក ហើយឈ្មោះ យ៉ែម ប្រុស បានទូរស័ព្ទទៅស្ត្រីរងគ្រោះ ថាៈត្រូវតែផ្ញើប្រាក់មកឲ្យចំនួន២,០០០ដុល្លារនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ កុំបីខាន បើមិនដូចនេះទេ នឹងបង្ហោះរូបអាក្រាតកាយតាមប្រព័ន្ធសង្គម Facebook ៕ ប៉ុន្តែវាមិនមានសំណាងបានទទួលលុយនេះទេវាត្រូវបានសមត្ថកិច្ចយើងរកឃើញវាដែលជាទណ្ឌិតកំពុងជាប់ទោសក្នុងគុកខេត្តព្រៃវែងនោះឯង ៕

*** បញ្ជាក់:នៅក្នុង Laptop ជនល្មើសនៅមានរូបវីឌេអូអាក្រាតរបស់នារីដែលវាទាក់ទងស្នេហាមិនក្រោម៥-៦នាក់ទៀត។ហើយនៅក្នុងគណនីហ្វេសប៊ុកជនល្មើសមានមិត្តភក្ត្រ័សុទ្ធតែជានារីក្នុងមួយគណនីជាង១៥០នាក់ផងដែរ។
Note : ឆ្លងកាត់រឿងរ៉ាវមួយនេះ ខ្ញុំសូមសំណូមពរដល់សភាពនារីទាំងឡាយមេត្តាប្រុងកាយអប់រំចិត្តកុំឲ្យជឿស្លុងទៅតាមពាក្យផ្អែមល្ហែមលួងលោមរបស់បុរសហើយព្រមគ្រប់យ៉ាងដើម្បីបញ្ជាក់ពីទឺកចិត្តស្រឡាញ់របស់ខ្លួនចំពោះគេបែបនេះនោះ … ៕ សង្ឃឺមថាសុភាពនារីទាំងឡាយរបស់ខ្ញុំមិនចាញ់កល់បុរសព្រានថោកទាបបែបនេះតទៅទៀតឡើយ៕ បំណងល្អ ពី នគរបាលខេត្តកណ្តាល !!!
កុំណា កុំ ( On Line Sex ) ណា …មិនល្អទេ !?!
យើងខ្ញុំនិងសុំការអនុញ្ញាតិពីលោកប្រះរាេជអាជ្ញាដើម្បីបំផ្លាញរូបភាព On line Sex ដែលជនល្មើសបានថតទុកទាំងនោះចោល កុំបារម្ភណា!!






ប្រភពបានមកពី៖ kh-tvnews.info

No comments