Man City ត្រៀមទទួលផង!! Juventus ព្រមឱ្យ Alves ចេញដោយគ្មានតម្លៃផ្ទេរហើយ
នាយកប្រតិបត្តិក្លិប Juventus លោក
Giuseppe Marotta
បញ្ជាក់ជាផ្លូវការថាក្លិបរបស់លោកនឹងបញ្ចប់កិច្ចសន្យាជាមួយ Dani
Alves ដោយការព្រមព្រៀងគ្នាទាំងសងខាង
ដើម្បីបើកផ្លូវឱ្យខ្សែការពារវ័យ៣៤ឆ្នាំរូបនេះទៅចូលរួមក្លិបថ្មីដោយគ្មានតម្លៃផ្ទេរ។
Alves ត្រូវបានរាយការណ៍ថានឹងចុះកិច្ចសន្យា២ឆ្នាំជាមួយ Man City នៅពេលដំណើរការលុបចោលកុងត្រាជាមួយ Juventus ត្រូវបានបំពេញជ្រះស្រឡះ ស្របពេលអតីតអ្នកចាត់ការរបស់គេនៅ Barcelona គឺលោក Pep Guardiola ចង់បានកីឡាករជម្រើសជាតិប្រេស៊ីលរូបនេះទៅជំនួសកៅអីដែលទុកទំនេរដោយ Bacary Sagna និង Pablo Zabaleta។
លោក Marotta ប្រាប់វិបសាយ Calciomercato.com ថា៖ “វាមិនធ្វើឱ្យបែកបាក់ដល់ការរាប់អានរបស់ពួកយើងទេ។ ការលើកទឹកចិត្តជាមូលដ្ឋានដ៏សំខាន់សម្រាប់កីឡាករ។ Dani Alves បានប្រាប់ពួកយើងថាគេចង់សាកល្បងបទពិសោធថ្មី ដូច្នេះពួកយើងនឹងបញ្ចប់កិច្ចសន្យារបស់គេដោយឯកភាពគ្នាទាំងសងខាង និងជូនពរឱ្យគេជួបតែអ្វីដែលល្អ។ ពិតណាស់ថា មានការខកចិត្តមួយដែរចំពោះអ្វីដែលគេបាននិយាយ ប៉ុន្តែពួកយើងសូមបញ្ជាក់ថាគ្មានការបែកបាក់អ្វីឡើយ”៕

Post a Comment