Header Ads

ទោះបី​ដឹង​ចម្លើយ​​​​របស់​ស្រីស្រស់ ជីជី ក៏​មហាជន នៅ​តែ​មាន​មន្ទិល​សង្ស័យ​!

(ភ្នំពេញ)៖ ជាការគត់សម្គាល់ កាលពីពេលកន្លងទៅថ្មីៗនេះ ធ្លាប់តែមានការសង្ស័យថា ពិធីការិនីរបស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍ CTN កញ្ញា ពេជ្រ សូលីដា ហៅជីជី លួចមានទំនាក់ទំនងស្អិតល្មួត ជាមួយពិធីកររូបស្រស់ លោក យឹម ណារ៉ា ប៉ុន្តែគេមិនទាន់ហ៊ានសន្និដ្ឋានបានថា ពួកគេត្រូវជាអ្វីនឹងគ្នា ឲ្យពិតប្រាកដទេ ខណៈដែលមួយរយៈពេលចុងក្រោយនេះ ពួកគេទាំងពីរ កាន់តែសម្ញែងភាពស្និទ្ធស្នាលជាមួយគ្នា កាន់តែខ្លាំង លើសពីការរាប់អាន បែបមិត្តភក្តិធម្មតាទៅទៀត។
ថ្វីត្បិតតែមានមន្ទិលបែបនេះក៏ពិតមែន ប៉ុន្តែមុននេះបន្តិចតារាសម្តែង និងជាពិធីការិនីស្រី កញ្ញា ជីជី បានចេញមុខបញ្ជាក់ថា «រវាងទំនាក់ទំនងស្និទ្ធស្នាលរបស់នាង ជាមួយតារាប្រុស រងការរិះគន់ជាមនុស្សវាយឫកខ្ពស់លោក យឹម ណារ៉ា គឺរាប់អានគ្នាត្រឹមតែមិត្តភក្តិ រួមអាជីពសិល្បៈប៉ុណ្ណោះ ពោលគ្មានអ្វីលើសពីនេះឡើយ!»។
តាមរយៈការ Live វីដេអូបង្ហាញពីភាពសិទ្ធស្នាលកៀកកើយគ្នា ពីសំណាក់តារាស្រី កញ្ញា ជីជី និង លោក យឹម ណារ៉ា កាលពីថ្មីៗនេះ បានបង្កើតជាចម្ងល់សម្រាប់មហាជន ដោយក្នុងនោះមានការចោទជាសំណួរថា ជីជី និង យឹម ណារ៉ា ពិតជាស្រឡាញ់គ្នា ដូចការលើកឡើងកន្លងមកមែនអត់? ប៉ុន្តែជាចម្លើយត្រូវបានតារាស្រី ជីជី ឆ្លើយបដិសេធន៍ថា ខ្លួននិងលោក យឹម ណារ៉ា គឺរាប់អានគ្នាត្រឹមតែជាបងប្អូនប៉ុណ្ណោះ ហើយគ្មានអ្វីលើសពីនេះទេ។
យ៉ាងណាមិញ ទោះបីជាបានដឹងចម្លើយពិត ចេញពីមាត់របស់ពិធីការិនី ជីជី ក៏ពិតមែន ប៉ុន្តែសម្រាប់មហាជន ហាក់នៅតែជាប់មន្ទិលសង្ស័យ ចំពោះទំនាក់ទំនងនេះដដែល ខណៈផ្អែកទៅលើកាយវិការ ស្និទ្ធស្នាល និងល្អូកល្អិនបែបនេះ រវាងមនុស្សប្រុស និងមនុស្សស្រី វាពុំមែនជាមិត្តធម្មតាៗនោះទេ៕

No comments