Header Ads

ចង់​ឲ្យ​កូន​ៗ​ធំ​ឡើង​ដោយ​ចរិយា​សម្បត្តិ អ្នក​ម្ដាយ​គួរ​បង្រៀន​រឿង​ទាំង​នេះ

សម្រាប់​អ្នក​ម្ដាយ​គ្រប់​រូប ​បើ​ចង់​ឲ្យ​កូន​ៗ​​ខ្លួន​ធំ​ឡើង​ពេញ​បរិបូរ​ដោយ​ចំណេះដឹង និង​ចរិយា​សម្បត្តិ គួរ​បង្រៀន​រឿង​ទាំង​នេះ​ដល់​ពួកគេ។ ៧ រឿង​ដែល​ម្ដាយ​គួរ​បង្រៀន​កូនតាំងពីនៅតូច​ៗ៖
១.បង្រៀន​ចំណេះដឹង​ទូទៅ
ទោះរវល់​យ៉ាង​ណា ក៏​ម្ដាយ​មិន​គួរ​រំលង​ការ​បង្រៀន​កិច្ចការ​​សាលា​របស់​កូន​ដែរ។ ឃើញ​បែប​នេះ កូន​ៗនឹង​រឹតតែ​ខិតខំ​ប្រឹងប្រែង​រៀន​ ព្រោះ​ចង់​ឲ្យ​ម្ដាយ​មាន​មោទនភាព​នឹង​ខ្លួន។
២.បង្រៀន​ការងារ​ផ្ទះ
ពេល​ទំនេរ​នៅ​ផ្ទះ​មិន​គួរឲ្យ​កូន​អង្គុយ​លេង​ហ្គេម និង​​មើល​ទូរទស្សន៍​ឡើយ គួរតែ​បង្រៀន ឬ​ក៏​ហៅ​ពួកគេ​មក​ជួយ​ធ្វើ​កិច្ចការ​ផ្ទះ​មួយ​ចំនួន​ដូចជា​រៀបចំ​បន្ទប់​គេង​ដោយ​ខ្លួនឯង,រៀបចំ​សំលៀកបំពាក់​ខ្លួនឯង,ជួយ​កិច្ចការ​ផ្ទះ​បាយ ជាដើម។ ទាំង​នេះ​ជា​ទម្លាប់​ល្អ​សម្រាប់​កូន​ស្រី។
រូបតំណាង
៣.បង្រៀន​ឲ្យ​កូន​ចេះ​ចែករំលែក
ពេល​ឃើញ​អ្នក​ដែល​ទន់ខ្សោយ​ជាង​ខ្លួន​ជួប​នូវ​ភាព​អត់ឃ្លាន អ្នក​ម្ដាយ​គ្រប់​រូប​គួរ​​ធ្វើ​ជា​គំរូ​​ល្អ​ដល់​កូន​ៗ​ដោយ​ចែក​រំលែក​អាហារ ឬ​សម្ភារៈ​ប្រើប្រាស់​ដែល​មាន ដល់​ទុរគត​ជន​ខ្លះ ដើម្បី​ឲ្យ​កូន​ៗ​ឃើញ ហើយ​ពួកគេ​នឹង​យក​តម្រាប់​តាម​នៅ​ពេល​ក្រោយ។
៤.ប្រាប់​កូន​កុំឲ្យ​រើសអើង​អ្នក​ខ្សត់
គួរ​បន្ថែម​ការ​បង្រៀន​កូន​កុំ​ឲ្យ​រើសអើង​អ្នក​ខ្សត់ខ្សោយ ពី​លើ​ការ​បង្រៀន​ឲ្យ​ពួកគេ​ចេះ​ចែករំលែក។ ទើប​កូន​ស្រី​ធំ​ឡើង អាច​ចូល​ចុះ​ក្នុង​សង្គម​បាន ហើយ​ការ​បង្រៀន ឬ​បង្គាប់​ឲ្យ​កូន​ៗ​ធ្វើ​អំពើ​ល្អ​ជា​ទុន​ជីវិត​ដល់​ពេល​គេ​ទៅ​ថ្ងៃ​អនាគត។
៥.បង្រៀន​កូន​ឲ្យ​ចេះ​ជួយ​យក​អាសា​អ្នក​ដទៃ
នេះ​ក៏​ជា​មេរៀន​បន្ថែម ដើម្បី​ឲ្យ​កូន​ៗ​មាន​ចិត្ត​ចេះ​ជួយ​អ្នក​ដទៃ​ក្នុង​គ្រា​លំបាក។ ទង្វើ​នេះ​​នឹង​ជួយ​ឲ្យ​កូន​ៗ​អ្នក ជួប​តែ​អ្នក​ចិត្ត​ល្អ​​ចេះ​ជួយ​យក​អាសាពេល​​ពួកគេ​មាន​បញ្ហាវិញ។
៦.ចេះ​អធ្យាស្រ័យ
បើ​ចង់​ឲ្យ​កូន​ធំ​ឡើង​ឲ្យ​បាន​ល្អ គួរ​ប្រាប់​ពួកគេ​កុំ​ឲ្យ​មាន​គំនុំគំកួន​ក្នុង​ចិត្ត និង​ចេះ​អត់ឱន​,មាន​អធ្យាស្រ័យ​ល្អ​ជាមួយ​អ្នក​ដទៃ ទើប​ជីវិត​ពួកគេ​ជួប​តែ​រឿង​ល្អ​ៗ។
៧.បង្រៀន​កូន​ឲ្យ​ចេះ​ធ្វើឲ្យ​ជីវិត​រីករាយ
ដើម្បី​ឲ្យ​កូន​ជួប​តែ​ភាព​រីករាយ យើង​ត្រូវ​បង្កើត ឬ​ស្វែង​រក​ភាព​សប្បាយ​នោះ​ដោយ​ខ្លួន​ឯង។ បែប​នេះ​ពេល​ធំ​ឡើង ជីវិត​កូន​ៗ​មិន​សូវ​ជួប​បញ្ហា​ខ្វល់ខ្វាយ៕
រូបតំណាង

No comments