Courtois ចូលហ្វឹកហាត់ជាមួយ Chelsea បានវិញហើយ
អ្នកចាំទីដៃទីមួយរបស់ Chelsea កីឡាករ Thibaut Courtois
បានមកហ្វឹកហាត់ជាមួយមិត្តរួមក្រុមវិញហើយកាលពីថ្ងៃព្រហស្បតិ៍
ម្សិលមិញ បន្ទាប់ពីសម្រាកព្យាបាលរបួសអស់ជាច្រើនខែ។
សមាជិកក្រុមជម្រើសជាតិបែលហ្សិកបានអវត្តមានពីវាលស្មៅជាង១០ សប្តាហ៍ ស្របពេលដែលក្រុម Chelsea កំពុងធ្លាក់ក្នុងស្ថានភាពយ៉ាប់យ៉ឺននា១២ប្រកួតកន្លងមក។ ការវិលត្រលប់មកហ្វឹកហាត់វិញនេះ មិនមែនមានន័យថា Courtois អាចលេងវិញបានទេ ពោលគឺគេត្រូវរង់ចាំយ៉ាងហោចណាស់ ២សប្តាហ៍ទៀតទើបអាចប្រកួតវិញបាន។
កាលពីខែមុន Jose Mourinho ធ្លាប់ប៉ាន់ស្មានថាអ្នកចាំទីវ័យ២៣ឆ្នាំទំនងជាអាចលេងបាននៅដើម ខែធ្នូខាងមុខ។ លោកបាននិយាយក្នុងកិច្ចសម្ភាសន៍ថា៖ “របួស Courtois បានធូរយ៉ាងរហ័ស។ គាត់អាចនឹងលេងបានក្នុងខែធ្នូ សប្តាហ៍ទី១ ទី៣ ឬក៏ទី៣ យើងនៅមិនទាន់ដឹង តែច្បាស់ណាស់ គឺនៅខែធ្នូ”។
អំឡុងពេលអវត្តមាន Thibaut Courtois លោក Mourinho បានដាក់អ្នកចាំទីសញ្ជាតិបូស្នី Asmir Begovic ជាជម្រើសដំបូង ហើយ Chelsea ក៏ចុះហត្ថលេខាយកកីឡាករ Marco Amelia អតីតអ្នកចាំទី AC Milan បន្ថែមផងដែរ តែនៅមិនទាន់មានឱកាសលេងនៅឡើយ៕
Courtois ចូលហ្វឹកហាត់វិញ

Post a Comment