ខ្សែបម្រើ៥នាក់ ដែល Van Gaal អាចទិញចូល Man Utd ខែមករា
ទោះបីក្រុម Manchester United បានយកឈ្នះលើ West Brom ២-០ នៅ
Old Trafford កាលថ្ងៃសៅរ៍ និងតាមពីក្រោយក្រុមកំពូលតារាង
Manchester City តែ២ពិន្ទុក៏ដោយ ក៏អ្នកចាត់ការ Louis van Gaal
យល់ថា ក្រុមរបស់លោកត្រូវការខ្សែបម្រើស្លាប ដែលមានល្បឿនលឿន
និងចេះបង្កើតឱកាសឲ្យបានច្រើនថែមទៀត។

អ្នកចាត់ការសញ្ជាតិហូឡង់ បាននិយាយកាលពីយប់ថ្ងៃសៅរ៍ថា៖ “ដូចដែលខ្ញុំធ្លាប់បាននិយាយហើយ យើងត្រូវការកីឡាករដែលមានល្បឿនលឿន និងពូកែបង្កើតឱកាសនៅតំបន់ស្លាប។ អ្នកឃើញហើយឥឡូវយើងដាក់ Jesse Lingard ឲ្យលេងជំនួស ទាំងដែលរូបគាត់មិនមែនជាខ្សែបម្រើស្លាបដែលលឿនបំផុតលើលោក។ Juan Mata ក៏មិនមែនជាខ្សែបម្រើស្លាបលឿនបំផុតលើលោកដែរ”។
ចំណែកឯ Memphis Depay ដែល Van Gaal ទិញ PSV កាលដើមរដូវកាលនោះ ពុំបានបង្ហាញទម្រង់លេងណាមួយគួរឲ្យកត់សម្គាល់ប៉ុន្មានទេ ខណៈដែលបច្ចុប្បន្នកីឡាកររូបនេះ បានបាត់បង់តំណែងជម្រើស១១នាក់ដំបូងពីក្រុម Man Utd ទៀតផង។
តើខ្សែបម្រើស្លាបណាខ្លះ ដែលលោក Van Gaal អាចនឹងទិញចូលខែមករា? សូមមើល៥នាក់ខាងក្រោម៖
១. Sadio Mane (Southampton)

កីឡាករវ័យ២៣ឆ្នាំ របស់សេណេហ្គាល់ លេងឲ្យ Southampton ៤៥ប្រកួត ស៊ុតបាន១៦គ្រាប់។ ប៉ុន្តែកីឡាកររូបនេះ មានល្បឿនលឿន និងញាក់បាល់ល្អ ធ្វើឲ្យខ្សែការពារក្រុមនៅ Premier League ជាច្រើនតែងញញើត។
២. Riyad Mahrez (Leicester)

កីឡាករវ័យ២៤ឆ្នាំរបស់បារាំងរូបនេះ ពិតជាបង្ហាញទម្រង់លេងភ្ញាក់ផ្អើលមែនទែននារដូវកាលនេះ ខណៈដែល១១ប្រកួតនៅ Premier League រូបគេស៊ុតបាន៧គ្រាប់ និង Assists ៤ដងទៀត។ ជាពិសេសគឺលេងត្រូវគ្នាយ៉ាងល្អជាមួយខ្សែប្រយុទ្ធ Jamie Vardy និងជួយឲ្យ Leicester ឈរនៅលេខ៣បច្ចុប្បន្ន។
៣. Alex Teixeira (Shakhtar Donetsk)

កីឡាករវ័យ២៥ឆ្នាំ សញ្ជាតិប្រេស៊ីលរូបនេះ លេងឲ្យ Shakhtar ៧រដូវកាលហើយ រួមទាំងរដូវកាលនេះ។ ១៣ប្រកួតនៅក្នុងលីកកំពូលអ៊ុយក្រែន ខ្សែបម្រើស្លាបរូបនេះ ស៊ុតបានដល់ទៅ១៩គ្រាប់ឯណោះរដូវកាលនេះ ដែលនេះជាចំនួនមួយស៊ុតលើសខ្សែប្រយុទ្ធទៀត។
៤. Karim Bellarabi (Bayer Leverkusen)

កីឡាករវ័យ២៥ឆ្នាំរូបនេះ ចូលលេងឲ្យជម្រើសជាតិអាល្លឺម៉ង់១០ប្រកួតហើយ។ រដូវកាលមុន Bayer Leverkusen បានឲ្យក្រុម Eintracht Braunschweig ខ្ចីជើង ហើយខ្សែបម្រើស្លាបស្ដាំរូបនេះ ស៊ុតបាន១៣គ្រាប់ និង Assists ៤ដងផងដែរ ខណៈដែលរដូវកាលនេះ គេស៊ុតបាន៤គ្រាប់ និង Assists បាន៤ដង ក្នុងការបង្ហាញខ្លួន២០ប្រកួត។
៥. Felipe Anderson (Lazio)

ខ្សែបម្រើស្លាបវ័យក្មេងសញ្ជាតិប្រេស៊ីលរូបនេះ ធ្លាប់លេងឲ្យក្រុម Santos ជាមួយ Neymar នៅស្រុកកំណើតរបស់គេ។ កីឡាករវ័យ២២ឆ្នាំ គឺជាតួអង្គដ៏សំខាន់របស់ក្រុម Lazio រដូវកាលមុន ដោយស៊ុតបាន១០គ្រាប់, Assists ៧ និងជួយឲ្យ Lazio បញ្ចប់ចំណាត់ថ្នាក់លេខ៣ អាចលេងនៅ UEFA Champions League ផងដែរ៕

Post a Comment