Header Ads

ប្រធាន FA អាល្លឺម៉ង់លោក Niersbach លាលែងជុំវិញរឿងអាស្រូវ World Cup

លោក Wolfgang Niersbach ប្រធាន​សមា​គម​កីឡា​បាល់​ទាត់​អាល្លឺម៉ង់ (FA) បាន​លា​លែង​ពី​តំណែង​កាល​ពី​ថ្ងៃ​ចន្ទ ជុំ​វិញ​រឿង​អាស្រូវ​នៃការ​ប្រកួត World Cup ឆ្នាំ​២០០៦ ដែល​បាន​ធ្វើ​ឲ្យ​អាប់​ឱន​ដល់​​​កេរិ៍្ត​ឈ្មោះ​របស់​សហ​ព័ន្ធ​កីឡា​បាល់​ ទាត់​ដ៏​ធំ​បំផុត​របស់​ពិភព​លោក​។ លោក Niersbach ដែល​​កំពុង​រង​នូវការ​ស៊ើប​អង្កេត​លើ​ករណី​​​មិន​បង់​ពន្ធ​ទាក់​ទង​នឹង​ការ​ ងារ​នេះ បាន​និយាយ​ថា លោក​​នឹង​ធ្វើ​ការ​ទទួល​ខុស​​ត្រូវ​ផ្នែក​ន​យោ​បាយសម្រាប់​ការ​​បង់​​ប្រាក់ ​ចំនួន​៦​លាន​អឺ​រ៉ូ​​ទៅ​ឲ្យ​សមា​គម​​កីឡា​បាល់​ទាត់​អន្តរ​ជាតិ​ហៅកាត់​ថា FIFA ដើម្បី​​ផ្តល់​សំណូក​ដល់​មន្ត្រី​​​របស់​អង្គ​ភាព​គ្រប់​គ្រង​​កីឡា​បាល់​ ទាត់​ពិភព​លោក​មួយ​នេះ​ក្នុង​ការ​បោះ​ឆ្នោត​ឲ្យ​​អាល្លឺ​ម៉ង់​​សម្រាប់​ការ​ ដេញ​ថ្លៃ​ធ្វើ​ជា​ម្ចាស់​ផ្ទះ World Cup ឆ្នាំ​២០០៦​។
1
លោក​បាន​​បដិ​សេធ​ម្តង​ទៀត​ចំពោះ​ការ​ធ្វើ​ខុស​ណាមួយ​។ បុរស​វ័យ​៦៤​ឆ្នាំ​រូបនេះ បាន​និយាយ​ថា សាច់​ប្រាក់​នេះ​​ត្រូវ​បាន​ចំណាយ​ក្នុង​នាម​ជា​ផ្នែក​នៃ​ការ​ព្រម​ព្រៀង​លើ ​​ហិរញ្ញ​វត្ថុ​ជា​មួយ​នឹង FIFA ពី​សំណាក់់​​មន្ត្រី​រៀប​ចំ​​ការ​ប្រកួត​ដើម្បី​ទទទួល​​បាន​សិទ្ធិ​​ធ្វើ​ជា ​ម្ចាស់​ផ្ទះ​។ លោក Niersbach បាន​ឲ្យ​ដឹង​ថា៖ «ក្នុង​គោល​បំណង​ការ​ពារ​សហ​ព័ន្ធ​កីឡា​បាល់​ទាត់​អាល្លឺ​ម៉ង់ និង​តំណែង​​នេះ ខ្ញុំ​ចុះ​ចេញ​តំណែង​ក្នុង​នាម​ជា​ប្រធាន​របស់​សហ​ព័ន្ធកីឡា​បាល់​ទាត់​ អាល្លឺ​ម៉ង់​ទាំង​ការ​សោក​ស្តាយ​។ ខ្ញុះ​បាន​សម្រេច​ចិត្ត​លា​លែង​ពី​​តំណែង ពីព្រោះ​ខ្ញ​ដឹង​ថា ខ្ញុំ​ត្រូវ​តែ​​ទទួល​ខុស​ត្រូវផ្នែក​ន​យោ​បាយ​»​៕