Real Sociedad បណ្ដេញ David Moyes ចេញពីតំណែងហើយ
អតីតអ្នកចាត់ការទូទៅក្រុមបិសាចក្រហម Manchester United លោក David
Moyes ត្រូវបាន Real Sociedad បញ្ឈប់ពីការងារហើយ
ក្រោយដឹកនាំក្រុមធ្លាក់ក្នុងស្ថានការណ៍
យ៉ាងត្រដាបត្រដួសរដូវកាលនេះ។
ការបណ្ដេញអ្នកចាត់ការទូទៅវ័យ៥២ឆ្នាំ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយខួបគម្រប់១ឆ្នាំ នៃការមកដឹកនាំក្លិបដែលលេងនៅក្នុងក្របខ័ណ្ឌកំពូលរបស់អេស្ប៉ាញ។
លោក Moyes ដែលជួយឲ្យ Real Sociedad បញ្ចប់ចំណាត់ថ្នាក់លេខ១២ នៅរដូវកាលចាស់ បានដឹកនាំក្រុមស្ថិតនៅក្បែរតំបន់គេកាត់ចោល ស្មើពិន្ទុជាមួយក្រុមបាតតារាង តែលើសចំនួនគ្រាប់ នៅរដូវកាលនេះ។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ Real Sociedad បានបញ្ជាក់ថាតំណាងគ្នានោះជំនួយការគ្រូបង្វឹក Billy McKinlay ក៏ត្រូវបានបញ្ចប់ពីតួនាទីផងដែរ ខណៈលោក Eusebio Sacristan អតីតជំនួយការនៅ Barcelona ត្រូវមកដឹកនាំក្លិបរហូតដល់ខែមិថុនាឆ្នាំ ២០១៧។
Moyes បានចំណាយពេល ១១ឆ្នាំនៅ Everton មុនពេលទៅដឹកនាំនៅ Old Trafford បានមួយរយៈ ហើយចុងក្រោយទៅដឹកនាំនៅ Sociedad ដែលធ្វើឲ្យលោកក្លាយជាអ្នកចាត់ការទូទៅមកពីចក្រភពអង់គ្លេសទី៤ ក្នុងប្រវត្តិសាស្ត្ររបស់ក្លិប៕

Post a Comment