Lewandowski ថានឹងស៊ុត Arsenal យកជ័យជម្នះឲ្យបានយប់នេះ
ខ្សែប្រយុទ្ធ Robert Lewandowski
បានព្រមានថាដល់ក្រុមកាំភ្លើងធំ Asernal
ពេលមកដល់ទឹកដីកីឡដ្ឋាន Allianz Arena នាថ្ងៃពុធយប់នេះ
ថានឹងយកជ័យជម្នះឲ្យ Bayern Munich វិញ បន្ទាប់ពីចាញ់ Arsenal ២-០
នៅកីឡដ្ឋាន Emirates កាលពីខែមុន។

កីឡាករសញ្ជាតិប៉ូឡូញ
បាននិយាយប្ដេជ្ញាចិត្តនៅក្នុងសន្និសីទសារព័ត៌មានថានឹងរក
ស្វែងរកជ័យជម្នះពី Arsenal ឲ្យបាន ក្នុងជំនួប Champions League
វគ្គសន្សំពិន្ទុតាមពូល។
“ខ្ញុំមិនអាចរកគ្រាប់បាល់បានក្នុងពីរប្រកួតមកហើយ ខ្ញុំចង់ធ្វើវាម្ដងទៀត ខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាង។ ពួកយើងត្រូវការពិន្ទុ ពួកយើងនឹងបង្ហាញថាក្រុមណាល្អជាង។ ពួកយើងត្រូវប្រឹងប្រែងប្រមូលអារម្មណ៍ និងយកចិត្តទុកដាក់ ពេលនោះយើងអាចយកឈ្នះ Asernal បាន ពួកយើងត្រូវការពិន្ទុ នេះជាទឹកដីរបស់យើង ហើយយើងនឹងប្រឹងប្រែងឲ្យអស់ពីចិត្ត”។ Lewandowski បានប្រាប់ទៅអ្នកសារព័ត៌មានយ៉ាងដូច្នេះ។

Lewandowski បានរកគ្រាប់បាល់ចំនួន២២គ្រាប់
ក្នុង១៥ប្រកួតទាំងក្លិប និងជម្រើសជាតិប៉ូឡូញ
ប៉ុន្តែ៥ប្រកួតចុងក្រោយ ខ្សែប្រយុទ្ធវ័យ២៧ឆ្នាំរូបនេះ
ទើបរកបាន១គ្រាប់ប៉ុណ្ណោះ៕

Post a Comment