កម្ពុជានឹងបង្កើតលីកលំដាប់ទី២ នៅឆ្នាំ ២០១៦ ពីរក្រុមនឹងឡើងទៅលេងលីកកំពូល
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(
FFC)បានប្រកាសក្រោយកម្ពុជាឈ្នះប្រ៊ុយណេ ៦-១កាលពីយប់ថ្ងៃទី៣
ខែវិច្ឆិកា ឆ្នាំ២០១៥នៅពហុកីឡដ្ឋានជាតិថា
នឹងបង្កើតលីកបាល់ទាត់លំដាប់ទី២
សម្រាប់ជាថ្នាលយុវជនរបស់កម្ពុជាអាយុក្រោម១៩ឆ្នាំ
ដែលចាប់ផ្ដើមដំណើរការប្រកួតឆ្នាំ ២០១៦។
លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានឲ្យដឹងថា បើតាមគម្រោងរបស់សហព័ន្ធ នឹងបង្កើតលីកលំដាប់ទី២ របស់កម្ពុជា ដែលចាប់ផ្ដើមដំណើរការប្រកួតចាប់ពីឆ្នាំក្រោយនេះទៅតែម្ដង។ ការបង្កើតលីកបន្ថែមនេះគឺជ្រើសរើសយកក្រុមកំពូលតារាងពីរដើម្បី ឡើងទៅលេងក្នុងក្របខណ្ឌបាល់ទាត់កំពូលកម្ពុជាដែលជំនួសតំណែង ក្លិបពីរដែលបានធ្លាក់ចេញ។
ប្រធានសហព័ន្ធរូបនេះបន្ថែមថា លីកលំដាប់ទី២នោះគឺជាថ្នាលយុវជនរបស់ក្លិបនីមួយៗ ក្នុងលីកលំដាប់ទី១របស់កម្ពុជា ហើយកីឡាករក្រោមអាយុ ១៩ឆ្នាំទាំងអស់ ប៉ុន្តែត្រូវរៀបចំឲ្យបានត្រឹមត្រូវតាមស្តង់ដារអន្តរជាតិ ដើម្បីពង្រឹងវិស័យបាល់ទាត់នៅកម្ពុជាតាមរយៈថ្នាលយុវជនដូចនៅ ប្រទេសដទៃ៕

លោក សៅ សុខា

Post a Comment