កម្ពុជា លត់ ប្រ៊ុយណេ ដោយលទ្ធផល ៦-១
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានលត់ក្រុមប្រ៊ុយណេដោយ
លទ្ធផល ៦-១
សម្រាប់ការប្រកួតមិត្តភាពកម្ដៅសាច់ដុំមុនបន្តយុទ្ធនាការជម្រុះ
បាល់ទាត់ ពិភពលោកឆ្នាំ២០១៨ ពូល E នៅតំបន់អាស៊ី ជុំទី២
ជើងទី២ ជាមួយប្រទេសអាហ្វហ្គានីស្ថាន និងទទួលក្រុមខ្លាំងជប៉ុន។

ការប្រកួតនៅតង់ទី១ ក្រុមជម្រើសជាតិកម្ពុជាបាននាំមុខក្រុមភ្ញៀវដោយលទ្ធផល៣-១។ ចាប់ផ្តើមការប្រកួតម្ចាស់ផ្ទះបានគ្រប់គ្រងបានយ៉ាងល្អ ប៉ុន្តែនៅតែមិនអាចទម្លាយសំណាញ់ទីរបស់ភ្ញៀវបាន។ ផ្ទុយទៅវិញប្រ៊ុយណេបានទម្លាយសំណាញ់កម្ពុជាមុននៅនាទីទី១២ដោយ កីឡាករ Bin Ali Rahman។
បន្ទាប់ពីក្រុមភ្ញៀវនាំមុខ១-០ ក្រុមកម្ពុជាបានព្យាយាមសម្រុក និងអាចទម្លាយសំណាញ់ទីរបស់ប្រ៊ុយណេរហូត៣គ្រាប់ដោយ ប្រាក់ មុន្នីឧត្តម ២គ្រាប់ នៅនាទីទី២០ និង៤០) និងសមាជិកមកពីភ្នំពេញក្រោន វ៉ា សុខថន រកបាន១គ្រាប់នាទីទី៣០។

ចំណែកការប្រកួតនៅតង់ទី២ កម្ពុជាបានបន្ថែមគ្រាប់បាល់៣គ្រាប់ទៀតដោយតារាឆ្នើមមកពី ភ្នំពេញក្រោន កែវ សុខផេង នៅនាទីទី៥៤ និង៦១ ខណៈ ស៊ើយ វិសាល តែតចូលគ្រាប់ទី៦នៅនាទី៩០។ ចប់ការប្រកួតកម្ពុជាឈ្នះប៊្រុយណេដោយលទ្ធផលចាស់ដៃ ៦-១។

Post a Comment