មិត្តរួមការងារ Mourinho នៅ Real Madrid អះអាងថា “ពេលនេះ Jose Mourinho គ្មានអ្វីពិសេសទៀតនោះទេ!”
ពេលនេះ លោក Mourinho ត្រូវបានអតីតមិត្តភក្តិរួមការងាររនៅ
Real Madrid ធ្វើការចំអន់ថា
“គាត់គ្មានអ្វីដែលពិសេសទៀតនោះទេ”។ លោក Jorge Valdano
បាននិយាយថា លោក Mourinho បានបាត់បង់នូវការជឿជាក់
និងសមត្ថភាពជាគ្រូបង្វឹកកំពូលហើយ
ចាប់តាំងពីពេលដែលគាត់ចាកចេញពីក្លឹប Real Madrid
កាលពីពីរឆ្នាំមុននេះ។
បញ្ហាដ៏ឈឺក្បាលមួយទៀតសម្រាប់លោក Mourinho
គឺពាក់ព័ន្ធទៅនឹងការប្រមាថវេជ្ជបណ្ឌិតស្រី Eva Caneiro
ក្រោមការដឹកនាំរបស់គ្រូបង្វឹករូបនេះថែមទៀត។
អ្វីដែលកាន់តែស៊យទៀតនោះ
គ្រូបង្វឹកសញ្ជាត្តិប៉ូទុយហ្គាល់រូបនេះទើបតែពិន័យជាទឹកប្រាក់
40,000 ផោន
និងមិនឱ្យចូលទីលានមួយប្រកួតដោយសារតែដើរចូលបន្ទាត់គំនូសទីលាន
បាល់ទាត់កាលពីប៉ះជាមួយនឹងក្លឹប West Ham កាលពីខែមុនទៀត។ 
លោក Valdano បន្ថែមថា ពេលនេះលោក Mourinho គ្មានអ្វីដែលពិសេសអស្ចារ្យទៀតនោះទេ ដូចដែលអ្នកបានឃើញស្រាប់នៅពេលនេះចឹង។ “ពេលដឹកនាំនៅ Real Madrid លោកទទួលបានកេរ្តិ៍ឈ្មោះល្បី តែក្រោយពេលចាកចេញអ្វីដែលគាត់មានត្រូវបានរលាយអស់ហើយ។ ហើយតើអ្វីកើតឡើងនៅពេលនេះ? យើងនៅមិនទាន់ដឹងដូចគ្នាគ្រាន់តែថា ប្រកួតគឺចាញ់រហូត។” គួរបញ្ជាក់ផងដែរថា ក្លឹប Chelsea នឹងត្រូវប្រកួតជាមួយនឹងក្លឹប Dynamo Kiev នៅ Champions League នៅថ្ងៃពុធនេះហើយលោក Mourinho ប្រហែលជារកយុទ្ធសាស្ត្រថ្មីដែលបង្ហាញថាគាត់ពិតជាកំពូលគ្រូបង្វឹក មែន៕

Post a Comment