Header Ads

Payet បំពេញការផ្ទេរក្នុងតម្លៃខ្លួន១០,៧ទៅកាន់ក្លិប West Ham

ក្លិប West Ham បានយល់ព្រមលើតម្លៃខ្លួន១០,៧៨លានផោន (ស្មើនឹង១៧លានដុល្លារអាមេរិក) ជាមួយនឹងក្លិប Marseille ដើម្បីនាំយក Dimitri Payet ខណៈដែលខ្សែបម្រើប្រយុទ្ធរូបនេះ កំពុងតែធ្វើដំណើរឆ្ពោះទៅកាន់ការត្រួតពិនិត្យសុខភាពនៅថ្ងៃព្រហស្បតិ៍នេះ។ កីឡាករវ័យ២៨ឆ្នាំរូបនេះនឹងក្លាយជាកីឡាករចំណូលថ្មីទី២របស់លោក Slaven Bilic បើគិតចាប់តាំងពីលោកចូលជំនួសកន្លែងរបស់លោកគ្រូបង្វឹក Sam Allardyce ក្រោយពីបានទិញចូលខ្សែបម្រើ Pedro Obiang រួចជាស្រេចក្នុងកិច្ចសន្យារយៈពេល៤ឆ្នាំពីក្លិប Sampdoria។ Payet បានយល់ព្រមចុះកិច្ចសន្យារយៈពេល៥ឆ្នាំ ហើយនិងក្លាយជាកីឡាករដ៏ឆ្នើមម្នាក់ផ្សេងទៀតក្នុងការចាកចេញពីក្លិបស្ថិតក្នុងក្របខ័ណ្ឌបារាំង Ligue 1 មួយនេះ ក្រោយពីក្លិប Swansea City បានទិញខ្សែប្រយុទ្ធ Andre Ayew បន្ទាប់ពីពួកគេមិនអាចឈ្នះកៅអីទៅលេងក្នុងក្របខ័ណ្ឌ Champions League។ សារព័ត៌មាន Goal យល់ឃើញថា Payet នឹងទទួលបានចំណូល៥៥.០០០ក្នុងមួយសប្តាហ៍ ដើម្បីក្លាយជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលទទួលបានចំណូលខ្ពស់ជាងគេបំផុតរបស់ក្លិប West Ham ហើយនិងត្រូវទទួលការត្រួតពិនិត្យសុខភាពនៅថ្ងៃព្រហស្បតិ៍នេះ នៅមុនពេលការប្រកាសពីការផ្ទេរជាផ្លូវការនៅថ្ងៃសុក្រនេះ។ លោក Jacques-Olivier Auguste ដែលជាភ្នាក់ងាររបស់ Payet បានបញ្ជាក់កាលពីថ្ងៃពុធថា បើទោះបីខ្សែបម្រើប្រយុទ្ធអន្តរជាតិបារាំងរូបនេះស្ថិតយ៉ាងប្រកៀកក្នុងការផ្ទេរទៅកាន់កីឡដ្ឋាន Upton Park ក៏ដោយ ប៉ុន្តែ ក្លិប Marseille នៅតែមានឥទ្ធិពលក្នុងការធ្វើឲ្យកីឡាកររូបនេះបន្តនៅ៕
ប្រភពព័ត៌មាន៖ Goal.com
- ចុះភ្លាមទទួលបាន ទឹកប្រាក់ស្វាគមន៍ 9.00$ ភ្លែត ដោយឥតលក្ខខណ្ឌ័ ចុះទីនេះ!