Header Ads

Schneiderlin រំពឹងថា នឹងបំពេញការផ្ទេរដើម្បីចេញពីក្លិប Southampton ឆាប់ៗនេះ

ខ្សែបម្រើ Morgan Schneiderlin របស់ក្លិប Southampton បាននិយាយថា ការចរចាផ្សេងៗជុំវិញការផ្ទេរមួយនៅរដូវក្តៅនេះកំពុងតែបន្ត ហើយរូបគេរំពឹងថា នឹងបំពេញការផ្ទេរមួយ «ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ»។
 ខ្សែបម្រើអន្តរជាតិបារាំងរូបនេះ បានសារភាពកាលពីមុនថា រូបគេនឹងចាកចេញពីកីឡដ្ឋាន St Mary’s ដើម្បីផ្ទេរទៅកាន់ក្លិបដែលអាចមានសិទ្ធិទៅលេងក្នុងក្របខ័ណ្ឌ Champions League ដើម្បីធ្វើការច្រានចោលចំពោះការផ្ទេរទៅកាន់ក្លិប Tottenham ដែលកំពុងប្រមាញ់ទិញរូបគេ។ សារព័ត៌មាន Goal យល់ឃើញថា ក្លិប Arsenal នៅតែចង់បានខ្សែបម្រើវ័យ២៥ឆ្នាំរូបនេះ បើទោះបីមានការវិលមកចូលរួមជាមួយនឹងក្លិបវិញរបស់កីឡាករ Francis Coquelin ខណៈដែលក្លិប Southampton នៅតែធ្វើការបញ្ជាក់ថា ក្លិបណាក៏ដោយត្រូវតែចំណាយប្រាក់២៥លានផោនដើម្បីទិញរូបគេ។ ក្លិប Manchester United ក៏បានទាក់ទងការផ្ទេរ Schneiderlin ផងដែរ ហើយខ្សែបម្រើរូបនេះបាននិយាយថា រូបគេពោរពេញដោយក្តីសង្ឃឹមថា នឹងបំពេញការផ្ទេរមួយ នៅមុនពេលចាប់ផ្តើមការហ្វឹកហាត់ត្រៀមមុនបើករដូវកាលថ្មី។ រូបគេបានប្រាប់វិទ្យុបារាំង Bleu Alsace ក្នុងព្រឹត្តិការណ៍សហគមន៍មួយនៅឯអតីតក្លិបរបស់គេ Strasbourg ថា៖ «ការចរចាផ្សេងៗកំពុងតែដំណើរការ ហើយគួរតែត្រូវបំពេញក្នុងការរយៈពេលប៉ន្មានថ្ងៃខាងមុខនេះ ហើយជាការរំពឹងទុក ការផ្ទេរនេះនឹងកើតឡើងនៅមុនពេលការហ្វឹកហាត់ត្រៀមរដូវកាលថ្មីរបស់ក្លិប Southampton នៅសប្តាហ៍ក្រោយ»៕
ប្រភពព័ត៌មាន៖ Goal.com