Header Ads

Martucci៖ Tevez នឹងវិលទៅកាន់ក្លិប Boca Juniors វិញ


ខ្សែប្រយុទ្ធ Carlos Tevez របស់ក្លិប Juventus នឹងត្រូវវិលទៅលេងក្នុងក្លិប Boca Juniors វិញ។ នេះបើយោងទៅតាមការបញ្ជាក់របស់អគ្គលេខាធិការរបស់ក្លិបអាហ្សង់ទីនមួយនេះ។ ខ្សែប្រយុទ្ធវ័យ៣១ឆ្នាំរូបនេះត្រូវបានទាក់ទងឲ្យផ្ទេរទៅកាន់ក្លិបចាស់របស់គេវិញ ដែលជាកន្លែងរូបគេបានចាប់ផ្តើមអាជីពរបស់គេ ក្រោយពីបានប្រាប់ក្លិប Juventus ពីបំណងរបស់គេក្នុងការផ្ទេរនៅរដូវក្តៅនេះ។

 Tevez គឺជាសមាជិកដ៏សំខាន់របស់ក្រុម Juventus ដែលបានឈ្នះពានក្របខ័ណ្ឌអ៊ីតាលី Serie A និងពាន Coppa Italia ហើយពួកគេបានឈានទៅប្រកួតក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រផងដែរ ដែលនៅពេលនោះ Juventus បានចាញ់ក្នុងលទ្ធផល ៣-១ ក្រោមស្នាដៃក្រុម Barcelona។ បើទោះបីរូបគេកំពុងតែជាប់កិច្ចសន្យាជាមួយនឹងក្លិប Juventus រហូតដល់ខែមិថុនា ឆ្នាំ២០១៦ ក៏ដោយ ប៉ុន្តែ ក្រុមរបស់អ៊ីតាលីមួយនេះ បានចុះហត្ថលេខាជាមួយនឹងខ្សែប្រយុទ្ធ Mario Mandzukic ពីក្លិប Atletico Madrid រួចជាស្រេចនៅរដូវក្តៅនេះ ហើយលោក Cesar Martucci អគ្គលេខាធិការរប់ក្លិប Boca Juniors បានប្រកាសថា ការផ្ទេររបស់ Tevez ស្ទើរតែបំពេញជាផ្លូវការទៅហើយ។ លោកបានប្រាប់វិទ្យុ AM 1050 ថា៖ «យើងពិតជារីករាយណាស់។ ក្រោយពីបានធ្វើការយ៉ាងច្រើន យើងអាចធានាបានថា Carlos Tevez នឹងវិលត្រឡប់មកវិញ»។ Tevez បានស៊ុតបាល់បញ្ចូលទី២០គ្រាប់ ក្នុងការបង្ហាញខ្លួន៣២លើកសម្រាប់ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Serie A មួយនេះក្នុងរដូវកាលឆ្នាំ២០១៤-២០១៥ និងបន្ថែមបាន៧គ្រាប់ទៀតក្នុងក្របខ័ណ្ឌ Champions League៕ 
ចុះភ្លាមទទួលបាន ទឹកប្រាក់ស្វាគមន៍ 9.00$ ភ្លែត ដោយឥតលក្ខខណ្ឌ័ ចុះទីនេះ! 
ប្រភពព័ត៌មាន៖ Goal.com