លោក Wenger ចង់ឲ្យ Arsenal បញ្ចប់ទាំងភាពរីករាយ
ក្របខ័ណ្ឌ Premier League
អាចនឹងធ្វើដំណើរទៅកាន់ការបញ្ចប់ដោយមិនមានការរំភើបខ្លាំង
ក្លាមួយ ប៉ុន្តែ ក្រុម Arsenal មានអារម្មណ៍ថា
ពួកគេនៅតែមានការប្រជែងជាច្រើនទៀតនៅមុនការធ្វើដំណើរទៅ
ប្រកួតនៅលើទឹកដីក្រុម Swansea City នៅរាត្រីនេះ។ ខណៈក្រុមតោខៀវ
Chelsea បានឈ្នះពានរង្វាន់ក្របខ័ណ្ឌកំពូលនេះរួចជាស្រេច
ហើយការឈ្នះកៅអីទៅលេងក្នុងក្របខ័ណ្ឌ Champions League
ហាក់ដូចជាមានសុវត្ថិភាពរួចជាស្រេចសម្រាប់ Arsenal
វាហាក់នៅតែមានការប្រជែងដ៏រំភើបជាច្រើននៅលើកំពូលតារាង
ក្នុងរយៈពេល២សប្តាហ៍ចុងក្រោយនៃរដូវកាលនេះ។

ប៉ុន្តែ ស្របពេលការប្រកួតដណ្តើមពាន FA Cup វគ្គផ្តាច់ព្រ័ត្រកំពុងស្ថិតនៅចំពោះមុខ និងការមានក្តីសង្ឃឹមនៃការដណ្តើមតំណែងលេខ២នៅលើតារាងជាលើក ទី១បើគិតចាប់តាំងពីឆ្នាំ២០០៥ លោក Arsene Wenger អ្នកចាត់ការទូទៅរបស់ក្រុម Arsenal បានជំរុញឲ្យក្រុមរបស់លោករក្សាភាពរឹងមាំនៅលើទឹកដីរបស់ពួក គេ។ គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះបានឲ្យដឹងថា៖ «យើងមានអារម្មណ៍ថា យើងបានធ្វើឲ្យមានការអភិវឌ្ឍទៅលើភាពខ្លាំង គុណភាព និងស្ថិរភាពរបស់យើង។ នោះគឺជាអ្វីដែលយើងចង់បន្ត ហើយខ្ញុំជឿជាក់ថា វាពិតជាសំខាន់ណាស់ក្នុងការបញ្ចប់យ៉ាងប្រកៀកក្រុម Chelsea តាមដែលអាច និងគិតថា យើងត្រៀមលក្ខណៈរួចជាស្រេចក្នុងការប្រជែងនៅរដូវកាលក្រោយ»។

លោក Wenger បានបន្ថែមទៀតថា៖ «វាពិតជាលំបាកណាស់ក្នុងការដឹងពីកម្រិតខ្លាំងប៉ុណ្ណាដែល រាល់ក្រុមទាំងអស់នឹងមាននៅឆ្នាំក្រោយ ប៉ុន្តែ អ្នកធ្វើការប្រមូលនូវការជឿជាក់ពីអ្វីដែលអ្នកធ្វើបានសម្រេច ក្នុងឆ្នាំមុននេះ និងកម្រិតដែលអ្នកធ្វើដំណើរឆ្ពោះទៅមុខ។ នោះគឺជាមូលដែលវាពិតជាសំខាន់ណាស់ដែលយើងបន្តនូវភាពរឹងមាំ រហូតដល់បញ្ចប់រដូវកាលនេះ»។ ក្រុម Arsenal មានការរីកចម្រើនដ៏គួរឲ្យកត់សម្គាល់ក្នុងប៉ុន្មានរដូវកាលថ្មី ៗនេះ ហើយជាមួយនឹងការកត់ត្រាជ័យជម្នះ៩លើក និងស្មើ១លើកពីការប្រកួត១០លើកចុងក្រោយរបស់ពួកគេ បច្ចុប្បន្ន ក្រុមកាំភ្លើងធំមួយនេះគឺជាក្រុមមានទម្រង់លេងដ៏ល្អបំផុត ប្រចាំលីកកំពូលមួយនេះ។ ការប្រកួតនៅរាត្រីនេះ នឹងប្រព្រឹត្តទៅនៅម៉ោង២ទៀបភ្លឺ (ម៉ោងនៅកម្ពុជា)៕

Post a Comment