QPR ធ្លាក់ទៅលេង Championship ក្រោយចាញ់ Man City ៦-០
Queens Park Rangers បានធ្លាក់ចេញពីក្របខ័ណ្ឌ Premier League
ទាំងការឈឺចុកចាប់ ក្រោយពីខ្សែប្រយុទ្ធ Sergio Aguero របស់ក្រុម Man
City
បានស៊ុតបាល់បញ្ចូលទី៣គ្រាប់ដើម្បីជួយឲ្យក្រុមរបស់គេទទួលជ័យ
ជម្នះយ៉ាងកក់ក្តៅក្នុងលទ្ធផល ៦-០
លើក្រុមមានមូលដ្ឋាននៅទីក្រុងឡុងដ៍មួយនេះកាលពីថ្ងៃអាទិត្យ។

QPR ត្រូវតែដណ្តើមយកជ័យជម្នះជាដាច់ខាតក្នុងការប្រកួត៣លើកចុង ក្រោយដែលនៅសល់របស់ពួកគេដើម្បីរក្សាឱកាសណាមួយក្នុងការគេចផុត ពីតំប់កាត់ចោល ប៉ុន្តែ ការរងបរាជ័យនៅកីឡដ្ឋាន Etihad បានធ្វើឲ្យពួកគេដេញតាមពីក្រោយក្រុមស្ថិតក្នុងចំណាត់ថ្នាក់លេខ១៧ Newcastle ចំនួន៩ពិន្ទុ ខណៈនៅសល់២ប្រកួតទៀតនឹងបញ្ចប់រដូវកាល។ ជ័យជម្នះនេះបានធ្វើឲ្យក្រុមឈរលេខ២ Man City ឈ្នះកៅអីរបស់ពួកគេក្នុងក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ។

QPR ដែលនឹងចូលរួមជាមួយនឹងក្រុម Burnley ក្នុងក្របខ័ណ្ឌ Championship រកបានត្រឹមតែ៧ពិន្ទុប៉ុណ្ណោះពីការប្រកួតក្រៅដីនៅរដូវកាលនេះ និងមានគ្រាប់បាល់ដេញតាមពីក្រោយនៅនាទី ទី៤ នៅពេលដែល Aguero រកគ្រាប់បាល់បំប៉ោងសំណាញ់ទីរបស់អ្នកចាំទី Robert Green នៅមុនពេលគ្រាប់បាល់ Free-kick របស់ Aleksander Kolarov បានបន្ថែមការនាំមុខរបស់ពួកគេនៅមុនពេលបញ្ចប់តង់ទី១។ Aguero បានបំពេញការរកគ្រាប់បាល់ស៊ុតបញ្ចូលទី៣គ្រាប់របស់គេជាមួយនឹង គ្រាប់បាល់នៅនាទី ទី៥០ និង៦៥ នៅមុនពេលខ្សែបម្រើ James Milner បានបន្ថែមគ្រាប់បាល់ទី៥ ហើយ David Silva បានបំពេញជ័យជម្នះដ៏ធំនេះនៅរយៈពេល៣នាទីចុងក្រោយ៕

Post a Comment