Header Ads

Vidal ជួយឲ្យ Sevilla កត់ត្រាជ័យជម្នះដ៏ធំ ខណៈ Napoli ស្មើ

គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ពីរ​គ្រាប់​​យ៉ាង​ល្អ​​ពី​សំណាក់​ខ្សែ​បម្រើ​ ស្លាប Aleix Vidal បាន​ជួយ​ឲ្យ​ក្រុម​ម្ចាស់​ការ​ពារ​តំណែង​ជើង​ឯក Sevilla កត់​ត្រា​ជ័យ​ជម្នះ​យ៉ាង​កក់​ក្តៅ​​លើក្រុម Fiorentina ក្នុង​ការ​ប្រកួត​ជើង​ទី​១​នៃ​ក្រប​ខ័ណ្ឌ Europa League វគ្គ​ពាក់​កណ្តាលផ្តាច់​ព្រ័ត្រ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​។ នៅ​ក្នុង​ប្រទេស​អ៊ី​តាលី​ឯ​នោះ​វិញ ក្រុម Napoli បាន​គ្រប់​គ្រង​ស្ទើរ​តែ​ទាំង​ស្រុង​ក្នុង​ការ​ប្រកួត​ជើង​ទី​១​របស់​ពួក​គេ ​ជា​មួយ​នឹងក្រុម Dnipro ប៉ុន្តែ ក្រុម​របស់​អ៊ុយ​ក្រែន​មួយ​នេះ ដណ្តើម​បាន​លទ្ធ​​ផល​ស្មើ​ដ៏​មិន​គួរ​ឲ្យ​ជឿ ១-១ និង​គ្រាប់​បាល់​ក្រៅ​ដី​ដ៏​សំខាន់​សម្រាប់​ការ​ប្រកួត​ជើង​ទី​២​។
2
Sevilla បាន​ធ្វើ​ឲ្យ​កំណត់ត្រា​មិន​ស្គាល់​ចាញ់​ក្នុង​ការ​ប្រកួត​ក្រប​ ខ័ណ្ឌ​អឺ​រ៉ុប​របស់​ពួក​គេ​ឈាន​ដល់​ទៅ​៩​ប្រកួត​តាម​រយៈ​​ការ​ធ្វើ​ឲ្យ​ ក្រុម Fiorentina ភ្លក្ស​រស​ជាតិ​នៃ​ការ​ទទួល​បរា​ជ័យ​​ក្រៅ​ដី​ជា​លើក​ទី​១​ក្នុង​ចំណោម​១៣​ ប្រកួត​។ ក្រុម​របស់​ក្រប​ខ័ណ្ឌ La Liga មួយ​នេះ​​កំពុង​តែ​ប្រមាញ់​រក​ការ​ឈ្នះ​ពាន Europa League ជា​លើក​ទី​៤ ក្រោយ​ពី​ឈ្នះ​ពាន​នេះ​ក្នុង​ឆ្នាំ​២០០៦ ២០០៧ និង​​២០១៤​។
1
ដោយ​ឡែក លទ្ធ​ផល​ស្មើ ១-១ នឹង​ធ្វើ​ឲ្យ​​លោក Rafael Benitez គ្រូ​បង្វឹក​របស់ Napoli មាន​ការ​ខ្វល់​ខ្វាយ​អំ​ពី​ការ​ធ្វើ​ដំណើរ​ទៅ​ប្រកួត​នៅ​ប្រទេស​អ៊ុយ​ក្រែន ខណៈ​ដែល​លោកមាន​គោលដៅ​ឈ្នះ​ពាន​រង្វាន់​ជា​លើក​ទី​៣​របស់​គេ​ក្នុង​ក្រប​ ខ័ណ្ឌ​អឺ​រ៉ុប ក្រោយ​ពី​គ្រូ​បង្វឹក​សញ្ជាតិ​អេ​ស្ប៉ាញ​រូប​នេះ​បាន​ឈ្នះ​ពាន Champions League ជា​មួយនឹងក្លិប Liverpool ក្នុង​ឆ្នាំ​២០០៥ ឈ្នះ​ពាន UEFA Cup ជា​មួយ​នឹង​ក្លិប Valencia ក្នុង​ឆ្នាំ​២០០៤ និង​ឈ្នះ​ពាន Europa League ជា​មួយ​នឹង​ក្លិប Chelsea ក្នុង​ឆ្នាំ​២០១៣​។ ការ​ប្រកួត​ជើង​ទី​២ នឹង​​ត្រូវ​លេង​នៅ​ថ្ងៃ​ទី​១៤ ខែ​ឧស​ភា ហើយ​ការ​ប្រកួត​​វគ្គ​ផ្តាច់​ព្រ័ត្រ​នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​​នៅ​ថ្ងៃ​ទី​ ២៧ ខែ​ឧស​ភា ខណៈ​ដែល​កៅ​អី​ក្នុង​ក្រប​ខ័ណ្ឌ Champions League នៅ​រដូវ​កាល​ក្រោយ នឹង​ត្រូវ​ផ្តល់​ឲ្យ​ក្រុម​​ជា​ម្ចាស់​ជើង​ឯក​ជា​លើក​ទី​១​​៕