Chelsea ប្រកាសពីការប្រកួតមុនបើករដូវកាលនៅបាងកក
ក្លិប Chelsea
ដែលជាម្ចាស់ជើងឯកថ្មីក្នុងក្របខ័ណ្ឌ Premier League បានប្រកាសថា
ពួកគេនឹងលេងក្នុងការប្រកួតមួយនៅប្រទេសថៃអំឡុងពេលដំណើរ
ប្រកួតមុនបើករដូវកាលរបស់ពួកគេ។ ក្រុមតោខៀវមួយនេះ
បានលេងនៅកីឡដ្ឋាន Rajamangala ក្នុងរាជធានីបាងកក កាលពីខែមិថុនា
ឆ្នាំ២០១៣
ក្នុងការប្រកួតជាលើកទី១នៃការចូលកាន់តំណែងជាលើកទី២របស់លោក
Jose Mourinho នៅកីឡដ្ឋាន Stamford Bridge
ហើយនិងត្រូវប្រកួតជាមួយនឹងក្រុមតារាឆ្នើមៗរបស់ថៃ (Thailand
All-Stars) នៅថ្ងៃទី៣០ ខែឧសភា ខាងមុខនេះ។

នេះគឺជាការប្រកួតទី២ដែល Chelsea បានប្រកាស់ក្នុងដំណើរប្រកួតមុនបើករដូវកាលរបស់ពួកគេ ក្រោយពីពួកគេបានប្រកាសពីផែនការប្រកួតជាមួយនឹងក្រុម Sydney FC នៅកីឡដ្ឋាន ANZ នាថ្ងៃទី២ ខែមិថុនា។ ក្រុម Chelsea បានឈ្នះពានរង្វាន់លីក ខណៈដែលនៅសល់បីប្រកួតទៀត ក្រោយពីពួកគេបានផ្តួលក្រុម Crystal Palace ១-០ កាលពីចុងសប្តាហ៍។ លោក Bruce Buck ប្រធានក្លិប Chelsea បានឲ្យដឹងនៅលើគេហទំព័ររបស់ក្លិបថា៖ «យើងពិតជារីករាយណាស់ក្នុងការប្រកាសកម្មវិធីប្រកួតនៅមុនបើក រដូវកាលរបស់យើង ហើយខ្ញុំកំពុងរង់ចាំចំពោះការទៅទស្សនកិច្ចនៅទីក្រុងបាងកក ម្តងទៀត»។ Chelsea នឹងលេងការប្រកួតចុងក្រោយរបស់ពួកគេនៅរដូវកាលនេះនៅកីឡដ្ឋាន Stamford Bridge នាថ្ងៃទី២៤ ខែឧសភា ដែលនៅពេលនោះពួកគេត្រូវជួបជាមួយនឹងក្រុម Sunderland៕

Post a Comment