ការប្រកួតនៅទឹកដី Selhurst Park
នៃទីក្រុងឡុងដែលមានអ្នកទស្សនា ២៥០០៩នាក់
នៃជុំទី៣៦នៃប្រកួតនៅ Premier League ។ ក្រុម Crystal Palace
បានបរាជ័យក្រុម Manchester United ទាំងលទ្ធផលប្រកៀកប្រកិតគ្នា។

ការប្រកួតបានត្រឹមតែ១៩នាទីកីឡាករ Mata បានជួយទាត់បាល់ប៉េណាល់ទីបញ្ចូលទីអោយបិសាចក្រហមនាំមុខ១-០ ។
ការប្រកួតត្រូវរង់ចាំដល់តង់ទី២ទើបក្រុមទាំង២អាចស៊ុតបញ្ចូល
ទីគ្នាបានទៀត ជាក់ស្តែងនៅនាទីទី៥៧ កីឡាករ J. Puncheon របស់
Palace បានអោយក្រុមតាមស្មើវិញ
ប៉ុន្តែការសប្បាយរីករាយរបស់អ្នកគាំទ្រម្ចាស់ផ្ទះមិនបានយូរ
ប៉ុន្មាន ខ្សែបំរើ M. Fellaini របស់បិសាចក្រហមវាយបកបានវិញ
ដែលជាការបញ្ជូនបាល់របស់កីឡាករ A. Young ធ្វើអោយចប់ការប្រកួត
ក្រុមភ្ញៀវរកបាន៣ពិន្ទុដល់មានសារៈសំខាន់។

Post a Comment