ពាក្យចរចាមអារាមទៅលើ Pogba, Bale, Cleverley, Sinclair និង Muller
ក្លឹប Manchester City កំពុងតែបំណងក្នុងការធ្វើឲ្យ Paul Pogba
ក្លាយជាខ្សែបម្រើមានតម្លៃខ្លួនខ្ពស់ជាងគេបំផុតក្នុងពិភពលោក
និងកំពុងត្រៀមសំណើដេញថ្លៃជាកំណត់ត្រាអង់គ្លេសចំនួន៧០លានផោ
(ស្មើនឹង១០៧,៩៣លានដុល្លារអាមេរិក)
សម្រាប់កីឡាករវ័យ២២ឆ្នាំរូបនេះ។ នេះបើយោងទៅតាមកាសែត Daily
Star។

ខ្សែបម្រើ Tom Cleverley បានបង្ហើបថា រូបគេចង់បន្តនៅក្នុងក្លឹប Aston Villa។ កីឡាករវ័យ២៥ឆ្នាំរូបនេះកំពុងតែស្ថិតជាកីឡាករកម្ចីពីក្លឹប Manchester United។ កាសែត Daily Express។ ខ្សែប្រយុទ្ធអន្តរជាតិវេលស៍ Gareth Bale វ័យ២៥ឆ្នាំ កំពុងតែក្លាយជាកីឡាករឯកោក្នុងក្លឹប Real Madrid ពីព្រោះរូបគេមិនអាចនិយាយភាសាអេស្ប៉ាញបាន។ ក្លឹប West Brom នឹងព្យាយាមរារាំងការផ្ទេររបស់កីឡាករ Scott Sinclair ទៅកាន់ក្លឹប Aston Villa ជាមួយនឹងសំណើដេញថ្លៃផ្ទាល់ខ្លួនរបស់ពួកគេចំនួន២,៥លានផោន។ ខ្សែបម្រើស្លាបវ័យ២៦ឆ្នាំរូបនេះត្រូវបានរំពឹងថា នឹងចាកចេញពីក្លឹប Manchester City នៅរដូវក្តៅនេះ។ កាសែត Daily Mirror។

ខ្សែការពារ Chris Smalling វ័យ២៥ឆ្នាំ បាននិយាយថា ខ្សែបម្រើ Ashley Young វ័យ២៩ឆ្នាំ ដែលជាមិត្តរួមក្រុម Man United របស់ពួកគេ ពិតជាស័ក្តិក្នុងការទទួលបានការកោះហៅឲ្យទៅលេងក្នុងក្រុម ជម្រើសជាតិ ក្រោយពីការឡើងទម្រង់លេងរបស់ខ្សែបម្រើស្លាបរូបនេះនៅរដូវកាល នេះ។ កាសែត Daily Mail។ ក្លឹប Liverpool បានបង្ហាញពីការចាប់អារម្មណ៍របស់គេក្នុងការផ្ទេរខ្សែប្រយុទ្ធ Pierre-Emerick Aubameyang របស់ក្លឹប Borussia Dortmund។

ខ្សែប្រយុទ្ធអន្តរជាតិហ្គាបុងវ័យ២៥ឆ្នាំរូបនេះនឹងមានតម្លៃ ខ្លួន១៥លានផោន។ កាសែត Shoot.co.uk។ ខ្សែប្រយុទ្ធ Thomas Muller វ័យ២៥ឆ្នាំរបស់ក្លឹប Bayern Munich បានបន្ថែមនូវពាក្យចរចាមអារាមផ្សេងៗថា រូបគេនឹងចូលរួមជាមួយនឹងក្លឹប Manchester United តាមរយៈការបញ្ជាក់ថា រូបគេមានទំនាក់ទំនងយ៉ាងល្អជាមួយនឹងលោក Louis van Gaal ដែលជាគ្រូបង្វឹករបស់ក្រុមបិសាចក្រហមមួយនេះ។ កាសែត Metro៕

Post a Comment