កីឡាករ Raheem Sterling – “ខ្ញុំចង់ចាកចេញពីក្លឹប Liverpool ហើយ!”
កីឡាករ Raheem Sterling របស់ក្លឹប Liverpool បានប្រាប់ក្លឹបថា
“ខ្ញុំចង់ចាកចេញពីទឹកដី Anfield នៅក្នុងរដូវក្តៅនេះ។”
ខ្សែបំរើអន្តរជាតិរបស់ក្រុមជម្រើសជាតិអង់គ្លេសវ័យ 20
ឆ្នាំរូបនេះបានធ្វើការច្រានចោលនូវកុងត្រាថ្មីចំពោះការផ្តល់លុយ
100,000 ផោនក្នុងមួយសប្តាហ៍ និងបដិសេធថាជាកីឡាករមុខលុយនោះ។

កីឡាករ Sterling បានប្រាប់គ្រូបង្វឹក Brendan Rodgers ថា គាត់ចង់ចាកចេញមុនការប្រកួតជាមួយនឹងក្លឹប Chelsea កាលពីថ្ងៃទី 10 ឧសភាមកម្ល៉េះ ហើយគាត់នឹងជួបជាមួយនឹងគ្រូបង្វឹករបស់ក្លឹប Liverpool និងអគ្គនាយករបស់ក្លឹបនេះលោក Ian AYRE នៅថ្ងៃសុក្រ។

យ៉ាងណាមិញ ជំនួបប្រជុំនេះប្រហែលជាក្លឹប Liverpool ត្រូវការទុកកីឡាករ Sterling ដែលកុងត្រារបស់កីឡាករនេះនឹងបញ្ចប់នៅក្នុងឆ្នាំ 2017 ។ ប្រសិនបើគាត់ពិតជាចាកចេញពីក្លឹបនេះពិតមែន ក្លឹប Manchester City ក៏ចាប់អារម្មណ៍កីឡាកររូបនេះ ហើយក្លឹប Arsenal ក៏ចាប់អារម្មណ៍ទៅលើកីឡាករវ័យក្មេងនេះផងដែរ។

ខណៈពេលដែលក្លឹប Liverpool បានអះអាងថា ពួកគេមិនលក់កីឡាករនេះចេញទេទោះបីជាឲ្យតម្លៃខ្លួនប៉ុន្មានក៏ដោយ ។ បច្ចុប្បន្នកីឡាករ Sterling ដែលមានតម្លៃខ្លួន35000 ផោនក្នុងមួយសប្តាហ៍នោះបាននិយាយថា “ការផ្តោតសំខាន់ទៅលើពានរង្វាន់គឺសំខាន់ជាងលុយ”។ កាលពីឆ្នាំ 2012 ក្លឹប Liverpool បានឈ្នះពានរង្វាន់ League Cup ប៉ុន្តែសម្រាប់រដូវកាលនេះវិញគេបានបាត់មុខពី Champions League ហើយ៕

Post a Comment