Header Ads

ចុងបញ្ចប់​ ក្លឹ​ប​ Man​ Utd​ ទិញ​បាន​កីឡាករ​ Memphis​ Depay​ ពី​ក្លឹ​ប​ PSV​ បាន​ហើយ​!

មីៗ​នេះ​ ក្លឹ​ប​ Manchester​ United​ បាន​ព្រមព្រៀង​ក្នុង​ការ​ទិញ​កីឡាករ​ Memphis​ Depay​ ពី​ក្លឹ​ប​ PSV​ Eindhoven​ ។​ តម្លៃ​ខ្លួន​របស់​កីឡាករ​នេះ​ប្រហែលជា​ចន្លោះ​ពី​ 25​ ទៅ​ 30​ លាន​ផោន​ ហើយ​កុងត្រា​នឹង​បន្តរ​រហូត​ដល់​ឆ្នាំ​ 2019​ ។​
b1
​កីឡាករ​វ័យ​ 21​ ឆ្នាំ​នេះ​នឹង​ធ្វើការ​ពិនិត្យ​សុខភាព​ជំងឺ​នៅ​ស​ប្តា​ហ៍​ក្រោយ​នេះ​ គាត់​នឹង​ចូល​លេង​នៅ​ក្លឹ​ប​ Manchester​ United​ នៅ​រដូវ​កាល​ទិញ​លក់​កីឡាករ​នៅ​ខែមិថុនា​ខាង​មុខ​នេះ​។​ កីឡាករ​ Depay​ បាន​រក​គ្រាប់​បាល់​បាន​ 21​ គ្រាប់​នៅ​ក្នុង​រដូវ​កាល​នេះ​សម្រាប់​ក្លឹ​ប​ PSV​ ឈ្នះ​ជើងឯក​។​
b2
​កីឡាករ​ Depay​ បាន​ធ្វើការ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ថា​ “​ដល់​ពេល​ដែល​ខ្ញុំ​ត្រូវ​រក​គ្រាប់​បាល់​សម្រាប់​ជួយ​ក្លឹ​ប​ Manchester​ United​ ឈ្នះ​ជើងឯក​ម្តង​ហើយ​។​ ខ្ញុំ​តែង​ជឿជាក់​ទៅ​លើ​ ក្តី​ស្រ​ម៉ៃ​ ការ​ជឿជាក់​ និង​ការ​ខិតខំ​ប្រឹងប្រែង​។​ ខ្ញុំ​តែងតែ​ស្រ​ម៉ៃ​ និង​ជឿជាក់​ថា​ខ្ញុំ​នឹង​ក្លឹ​ប​ PSV​ នឹង​ក្លាយជា​ជើងឯក​នៅ​ទី​នេះ​ ហើយ​ទីបំផុត​យើង​ធ្វើ​បាន​ហើយ​។​”
​   b3
Depay​ ដែល​លេង​ក្រោម​ការ​ដឹកនាំ​របស់​គ្រូបង្វឹក​ Louis​ Van​ Gaal​ កាល​គាត​នៅ​ជា​គ្រូបង្វឹក​របស់​ក្រុម​ជម្រើសជាតិ​ហូ​ឡង់​ ត្រូវ​បាន​ក្លឹ​ប​ជា​ច្រើន​ចាប់អារម្មណ៍​ពេញ​ទាំង​អ៊ឺ​រ៉ុ​ប​ ជា​ពិសេស​ក្លឹ​ប​ Paris​ St-Germain​ និង​ក្លឹ​ប​ Liverpool​ ដែល​ចង់បាន​កីឡាករ​នេះ​ទៅ​លេង​នៅ​ក្លឹ​ប​របស់​ខ្លួន​៕