Messi ស៊ុត២ Assist ១ ជួយ Barca សងសឹកបានសម្រេចឈ្នះ Bayern ៣-០
Lionel Messi ស៊ុតបញ្ចូលទី២គ្រាប់ និង assist ឲ្យ Neymar
ស៊ុតនៅម៉ោងបន្ថែមមានរបួស១គ្រាប់ទៀត ជួយឲ្យក្រុម FC Barcelona
សងសឹក Bayern Munich បានសម្រេច ដោយយកឈ្នះលទ្ធផល ៣-០
ក្នុងការប្រកួតជើងទី១ពានរង្វាន់ UEFA Champions League
វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅកីឡដ្ឋាន Camp Nou
កាលពីយប់មិញនេះ។

ការប្រកួតនៅតង់ទី១ Barca មានឱកាសល្អៗ ជាច្រើនលើកដែរ ប៉ុន្តែធ្វើមិនបានសម្រេច ដោយអ្នកចាំទី Manuel Neuer ជួយសង្គ្រោះបានជាច្រើន។ ប៉ុន្តែលុះដល់តង់ទី២ នាទី៧៧ ទើប Messi ស៊ុតបញ្ចូលទីឲ្យម្ចាស់ផ្ទះនាំមុខបានសម្រេច ក្រោយការបញ្ជូនពី Dani Alves។ ៣នាទីបន្ទាប់ ពោលគឺនាទី៨០ ខ្សែប្រយុទ្ធអាហ្សង់ទីនដដែល បានញាក់ដាច់ចង្កេះខ្សែការពារ ហើយក៏ស៊ុតឆ្កឹះផុតដៃ Neuer បានគ្រាប់ទី២ មុនពេល Neymar បានថែម១គ្រាប់ទៀតនៅម៉ោងបន្ថែមមានរបួស ដោយបាល់ដាច់មាត់ បន្ទាប់ពីការបញ្ជូនពី Messi។
ចំណែកឯក្រុមភ្ញៀវ Bayern ដែលអវត្តមានកីឡាករឆ្នើម Robben និង Ribéry នោះមិនអាចបំបែកពងមាន់ក្រុម Barca បានទេ ទោះបីជាមានបាល់គ្រប់គ្រងដល់ទៅ ៥៥% ក៏ដោយ ប៉ុន្តែបើក្រឡេកទៅមើលការស៊ុតវិញ គឺមិនបានស៊ុតចំគោលដៅ១លើកសោះ ខណៈដែលម្ចាស់ផ្ទះស៊ុតចំគោលដៅបានដល់ទៅ ៨លើក។
លទ្ធផលនេះមានន័យថា ១៧ប្រកួតចុងក្រោយរបស់ Barcelona គឺឈ្នះ១៦លើក ខណៈដែល Messi, Suarez និង Neymar រកគ្រាប់បាល់បាន១១១គ្រាប់ហើយ នៅរដូវកាលនេះ។ រីឯការប្រកួតជើងទី២ នឹងធ្វើឡើងនៅថ្ងៃទី១២ ខែឧសភាខាងមុខ៕

Post a Comment