តើ Gareth Bale ពិតជាចាកចេញពីក្លឹប Real Madrid មែនទេ បន្ទាប់ពីប្រកួតចាញ់ក្លឹប Juventus?
ថ្មីៗនេះ អគ្គនាយករបស់ក្លឹប Real Madrid លោក Ramon Calderon
បាននិយាយថា “ខ្ញុំចង់ឲ្យកីឡាករ Gareth Bale
នៅលេងជាមួយនឹងក្លឹបនេះរហូតទៅ។”
កីឡាករខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិ Wales
នេះត្រូវបានរិះគន់បន្ទាប់ពីការលេងចាញ់ក្លឹប Juventus
សម្រាប់ពានរង្វាន់ Champions League កាលពីថ្ងៃអង្គារ៍នេះ។

នៅរដូវកាលនេះ គាត់បានជួបការលំបាកជាច្រើននៅទឹកដី Bernabeu ចាប់តាំងពីផ្ទេរមកពីក្លឹប Spurs នៅក្នុងតម្លៃខ្លួនថ្លៃដល់ទៅ 85.3 លានផោន។ ប៉ុន្តែលោក Calderon បានប្រាប់សារព័ត៌មានរបស់ Radio Wales ថា “ខ្ញុំគ្មានហេតុផលដែលបញ្ជាក់ថា គាត់នឹងចាកចេញបីក្លឹបនេះទេ។ គាត់លេងបានយ៉ាងល្អណាស់នៅក្នុងក្លឹបនេះ ហើយគាត់តាំងចិត្តលេងយ៉ាងល្អជាមួយនឹងគ្រប់គ្នានៅក្លឹបនេះ។”

យ៉ាងណាមិញ កីឡាករ Bale ត្រូវបានមានពត៌មានជាប់ពាក់ព័ន្ធជាមួយនឹងក្លឹប Manchester United និងក្លឹប Chelsea ដែលចង់បានកីឡាករនេះផងដែរ។ ជំនួយការរបស់កីឡាករ Bale និយាយថា ការរិះគន់កីឡាករ Gareth Bale នឹងធ្វើឲ្យគាត់ចាកចេញពីក្លឹបអេស្ប៉ាញបាននៅក្នុងរដូវកាលនេះ ។

គួរបញ្ជាក់ផងដែរថា កីឡាករ Bale ជាកីឡាករម្នាក់ក្នុងចំណោមកីឡាករជាច្រើននាក់ទៀត ដែលឡានរបស់ពួកគេត្រូវបានវាយប្រហារដោយអ្នកគាំទ្រជាច្រើននាក់នៅ ពេលដែលប្រកួតចាញ់ក្លឹប Barcelona កាលពីខែមីនានោះ៕

Post a Comment