Pedro អាចនឹងចាកចេញពី Barcelona រដូវកាលក្រោយ
កីឡាករ Pedro បានផ្តល់ដំណឹងដល់ក្រុម Liverpool
អោយបន្តតាមផ្ទេរយករូបគាត់នៅពេលដែលគាត់សារភាពថាគាត់អាចនឹង
ចាកចេញពីក្លឹប Barcelona នៅរដូវកាលក្រោយ។

អនាគតរបស់ខ្សែបំរើរូបនេះស្ថិតក្នុងភាពមិនច្បាស់លាស់ក្នុងពេល ថ្មីៗនេះ និងត្រូវបានសារពត៌មានរាយការណ៍ថាគាត់គឺជាគោលដៅក្រុម Liverpool និង Arsenal ។
កីឡាករវ័យ២៧ឆ្នាំនេះបាននៅជាមួយ Barcelona ជាង១១ឆ្នាំហើយ ប៉ុន្តែចូលលេងជំរើសដំបូងអោយក្លឹបបានត្រឹមតែ១០ប្រកួតនៅរដូវកាល នេះ។

Pedro បានបញ្ជាក់ថា៖ ខ្ញុំមិនដឹងទេថាតើខ្ញុំនឹងនៅជាមួយ Barcelona តទៀតឬអត់។ ពេលនះ ខ្ញុំរីករាយជាមួយក្លឹប ប៉ុន្តែខ្ញុំមិនអាចដឹងបានទេថាមានអ្វីកើតឡើងថ្ងៃស្អែក។ ចិត្តរបស់ខ្ញុំនៅជាមួយក្លឹបរហូតដល់ចប់រដូវកាល។
តំលៃខ្លួនរបស់ Pedro នៅក្នុងក្លឹប Barcelona ប្រហែលប្រមាណ២៥លានផោន ហើយកុងត្រារបស់គាត់នឹងផុតនៅរដូវក្តៅ២០១៦។

Pedro ធ្លាប់ឈ្នះពាន La Liga ៤ដងជាមួយ Barca ឈ្នះ Copa del Rey ២ដង និង Champions League ២ដង កំឡុងពេល៦ឆ្នាំជាមួយឈុតធំ។

Post a Comment