Header Ads

Dzeko​ ចង់ទៅ​លេង​នៅ​ Atletico​ Madrid​ ឬ​ Juventus​ បើ​ចាក​ចេញពី​ Man​ City

ខ្សែប្រយុទ្ធ​ក្រុម​ Manchester​ City​ កីឡាករ​ Edin​ Dzeko​ ចង់​ផ្ទេរ​ទៅ​លេង​នៅ​ Atletico​ Madrid​ ឬ​ Juventus​ ប្រសិនបើ​គាត់​ចាក​ចេញពី​ Etihad​ Stadium​ នេះ​បើ​យោង​តាម​ជំនួយការ​របស់​គាត់​លោក​ Irfan​ Redzepagic​ ។​
b
​ខ្សែប្រយុទ្ធ​នេះ​មិនសូវ​ជា​បាន​លេង​ទេ​នៅ​រដូវ​កាល​នេះ​ដោយសារ​បញ្ហា​របួស ​ ហើយ​គាត់​ស៊ុត​បញ្ចូល​ទី​បាន​៤​គ្រាប់​ប៉ុណ្ណោះ​ក្នុង​ការ​ប្រកួត​កន្លង​មក​ ។​
​ការ​មក​ដល់​របស់​ Wilfried​ Bony​ ពី​ក្រុម​ SwanseaCity​ កាលពី​ខែមករា​នឹង​រុញច្រាន​អោយ​ Dzeko​ គិត​ពី​ការ​ចាក​ចេញពី​ក្លឹ​ប​។​
b0
​លោក​ Redzepagic​ បាន​ប្រាប់​ Fanatik​ ថា​៖​ “Dzeko​ មាន​វ័យ​២៨​ឆ្នាំ​ហើយ​ គាត់​ចង់​លេង​អោយ​បាន​ក្នុង​ក្រុម​ល្បី​នៅ​អឺរ៉ុប​។​ ប្រសិនបើ​គាត់​ចាក​ចេញពី​ Manchester​ City​ គាត់​ចង់ទៅ​ក្លឹ​ប​ធំ​ដូច​ជា​ Juventus​ ឬ​ Atletico​ Madrid​ ។​”
​ជំនួយការ​របស់​គាត់​ក៏​បាន​បញ្ជាក់​ដែរ​ថា​គ្មាន​សំណើរ​ណាមួយ​ឡើយ​កាលពី​ ទីផ្សារ​ទិញ​ដូរ​កីឡាករ​បើក​ បើ​ទោះជា​កីឡាករ​វ័យ​២៨​ឆ្នាំ​នេះ​បាន​បញ្ជាក់​ហើយ​ថា​គាត់​ចង់​ចាក​ចេញពី​ Premier​ League​ ។​
​   b1
​គាត់​បាន​បន្ថែម​ថា​៖​ “​យើង​មិន​បាន​ទទួល​សំណើរ​ពី​ Fenerbahce​ ទេ​។​ កាលពី​ឆ្នាំ​មុន​លោក​ Roberto​ Mancini​ នៅ​ Galatasaray​ បាន​សួរ​ចង់​ខ្ចី​ជើង​គាត់​ ប៉ុន្តែ​នៅ​ចុង​ក្រោយ​ ក្លឹ​ប​មិន​ឈាន​ដល់​កិច្ចព្រមព្រៀង​។​”