Header Ads

Luis​ Suarez​ ស្បថ​ថា​ “​ប្រសិនបើ​ខ្ញុំ​ត្រលប់​ទៅ​វិញ​!​ មាន​តែ​ក្លឹ​ប​ Liverpool​ ប៉ុណ្ណោះ​ដែល​ខ្ញុំ​លេង​ឲ្យ​!”

កីឡាករ​ Luis​ Suarez​ បាន​និយាយ​ថា​ ក្លឹ​ប​ Liverpool​ ជា​ក្លឹ​ប​តែ​មួយ​គាត់​ដែល​គាត់​នឹង​លេង​ឲ្យ​ប្រសិនបើ​គាត់​មានឱកាស​ត្រលប់​ មក​លេង​នៅ​ Premier​ League​ វិញ​នោះ​។​ កីឡាករ​ Suarez​ បាន​ចាក​ចេញពី​ក្លឹ​ប​ហង្ស​ក្រហម​ទៅ​ចូល​លេង​ជាមួយនឹង​ក្លឹ​ប​ Barcelona​ នៅ​ក្នុង​រដូវក្តៅ​មុន​នេះ​។​
a4
​គាត់​បាន​និយាយ​ថា​ “​អ្នក​មិន​អាច​ដឹង​ពី​អនាគត​របស់​កីឡាករ​បាល់ទាត់​នោះ​ទេ​ ប្រសិនបើ​ខ្ញុំ​បាន​មក​លេង​នៅ​ Premier​ League​ សារ​ជា​ថ្មី​ខ្ញុំ​នឹង​លេង​តែ​សម្រាប់​ក្លឹ​ប​ Liverpool​ និង​មិនមែន​សម្រាប់​ក្លឹ​ប​ផ្សេង​ឡើយ​។​ ខ្ញុំ​ពិតជា​នឹង​អ្នកគាំទ្រ​របស់ខ្ញុំ​។​ ពួក​គេ​ស្ថិត​ក្នុង​បេះដូង​ខ្ញុំ​ជា​និច្ច​។​”
a5
​កីឡាករ​ Suarez​ បាន​ចំណាយពេល​ដល់​ទៅ​ 3​ ឆ្នាំ​កន្លះ​ជាមួយនឹង​ក្លឹ​ប​ Liverpool​ នឹង​រកបាន​គ្រាប់​បាល់​បាន​ 31​ គ្រាប់​នៅ​ Premier​ League​ កាលពី​រដូវ​កាល​មុន​ក្រោម​ការ​ដឹកនាំ​របស់​លោក​ Brendan​ Rodgers​ ដែល​បាន​បញ្ជ​ប់​ចំនាត់ថ្នាក់​លេខ​ 2​ ផង​ដែរ​។​
​   a6
​កីឡាករ​ជម្រើសជាតិ​អ៊ុយ​រ៉ា​ហ្គា​យ​វ័យ​ 28​ ឆ្នាំ​បាន​ចូល​លេង​សម្រាប់​ការ​ប្រកួត​សប្បុរសធម៌​ដែល​បញ្ជ​ប់​នៅ​ក្នុង​ លទ្ធផល​ 2-2​ ផង​ដែរ​។​ ក្រុម​ទី​ ១​ មានឈ្មោះ​ថា​ Gerrard’s​ XI​ ដែល​មាន​កីឡាករ​ដូច​ជា​ Brad​ Jones,​ Anthony​ Gerrard,​ Glen​ Johnson,​ John​ Terry,​ John​ Arne​ Riise,​ Kevin​ Nolan,​ Steven​ Gerrard,​ Xabi​ Alonso,​ Ryan​ Babel,​ Thierry​ Henry,​ Jerome​ Sinclair.​ Substitutes:​ Scott​ Dann,​ Ashley​ Williams,​ Luis​ Suarez,​ Fernando​ Torres,​ Charlie​ Adam,​ Jay​ Spearing,​ Stephen​ Warnock,​ និង​កីឡាករ​ Joao​ Carlos​ Teixeira​។​
​ចំនែក​ក្រុម​ទី​ 2​ គឺ​ក្រុម​ Carragher’s​ XI​ ដែល​មាន​កីឡាករ​ដូច​ជា​ Pepe​ Reina,​ Jon​ Flanagan,​ Jamie​ Carragher,​ Alvaro​ Arbeloa,​ Martin​ Kelly,​ Harry​ Kewell,​ Stewart​ Downing,​ Lucas,​ Jonjo​ Shelvey,​ Didier​ Drogba,​ Mario​ Balotelli.​ Substitutes:​ Peter​ Gulacsi,​ Luis​ Garcia,​ Craig​ Noone,​ Alberto​ Moreno,​ Gael​ Clichy,​ Fabio​ Borini,​ និង​កីឡាករ​ Craig​ Bellamy​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា​ កីឡាករ​ Gerrard​ ពេល​នេះ​បាន​ត្រូវ​ហាម​មិន​ឲ្យ​ចូល​លេង​ដល់​ទៅ​ 3​ ប្រកួត​ហើយ​ត្រូវ​បាន​បណ្តេញ​ចេញពី​ការ​ប្រកួត​ដែល​បណ្តាល​ឲ្យ​ក្លឹ​ប​ Manchester​ United​ យកឈ្នះ​ក្នុង​លទ្ធផល​ 2-1​ ដែល​ទាត់​កាលពី​ស​ប្តា​ហ៍​មុន​នេះ​៕