Header Ads

កីឡាករ​ Chris​ Gunter​ និយាយ​ថា​ “Wales​ ត្រូវ​ដើរទៅ​មុខជា​មួយ​ផ្លូវ​វែង​ឆ្ងាយ​ទៀត​!”

ថ្មីៗ​នេះ​ កីឡាករ​ Chris​ Gunter​ បាន​ព្រមាន​ទៅ​ដល់​ក្រុម​ជម្រើសជាតិ​ Wales​ ឲ្យ​ត្រៀមខ្លួន​រួចរាល់​ជា​និច្ច​បន្ទាប់​ពី​ក្រុម​ជម្រើសជាតិ​នេះ​យកឈ្នះ​ Israel​ នៅ​ក្នុង​លទ្ធផល​ 3-0​ នោះ​។​ ពេល​នេះ​ ក្រុម​ជម្រើសជាតិ​ Wales​ បាន​ស្ថិត​នៅ​កំពូល​តារាង​របស់​ Group​ B​ នៅ​ Euro​ 2016​ ដែល​នៅ​សល់​ការ​ប្រកួត​ 5​ ប្រកួត​ទៀត​។​
b2
​កីឡាករ​ Gunter​ ដែល​មាន​វ័យ​ 25​ ឆ្នាំ​បាន​និយាយ​ថា​ ជោគជ័យ​នេះ​គឺ​ធ្វើ​យ៉ាងណា​ឡើង​ទៅ​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ World​ Cup​ ឆ្នាំ​ 1958​ អ​ញ្ជឹ​ង​ដែរ​។​ “​យើង​មានឱកាស​ ប៉ុន្តែ​យើង​នៅ​មិន​ទាន់​បាន​ឆក់​វា​បាន​នៅឡើយ​នោះ​ទេ​។​”
b3
​គួរ​បញ្ជាក់​ផង​ដែរ​ថា​ Wales​ ធ្លាប់​បាន​ប្រកួត​ឈ្នះ​ 5​ លើក​ជាប់​គ្នា​ជា​លើក​តំបូង​នៅ​ក្នុង​ឆ្នាំ​ 1976​ ។​ Gunter​ បាន​បន្ថែម​ថា​ “​យើង​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ជា​និច្ច​ វា​ពិតជា​ងាយស្រួល​បន្ទាប់​ពី​ឈ្នះ​ការ​ប្រកួត​នេះ​ ប៉ុន្តែ​យើង​ដើរ​ទើបតែ​បាន​ពាក់​កណ្តាលផ្លូវ​នៅឡើយ​ទេ​។​ យើង​ត្រូវ​តែ​ប្រាកដ​ថា​ សម្រាប់​ការ​ប្រកួត​បន្ទាប់​យើង​ត្រូវ​តែ​ដើរទៅ​មុខជា​និច្ច​។​”
​   b4
​ការ​ប្រកួត​របស់​ក្រុម​ជម្រើសជាតិ​ Wales​ ទាំង​ 5​ ប្រកួត​រួម​មានៈ​ •​ ​ថ្ងៃ​ទី​ 12​ មិថុនា​ 2015​ ប្រកួត​ក្នុង​ទឹកដី​ជាមួយ​ Belgium
•​ ​ថ្ងៃ​ទី​ 3​ កញ្ញា​ 2015​ ប្រកួត​ក្រៅ​ទឹកដី​ជាមួយ​ Cyprus
•​ ​ថ្ងៃ​ទី​ 6​ កញ្ញា​ 2015​ ប្រកួត​ក្នុង​ទឹកដី​ជាមួយ​ Israel
•​ ​ថ្ងៃ​ទី​ 10​ តុលា​ 2015​ ប្រកួត​ក្រៅ​ទឹកដី​ជាមួយ​ Bosnia-Hercegovina​
•​ ​ថ្ងៃ​ទី​ 13​ តុលា​ 2015​ ប្រកួត​ក្នុង​ទឹកដី​ជាមួយ​ Andorra