Juventus សង្ឃឹមថា អាចលើកពាន Serie A រាត្រីនេះ
ក្រោយពីជួបការខកចិត្តក្នុងការប្រកួតរវាងក្រុមស្ថិតក្នុងទីក្រុងតែមួយកាលពីចុងសប្តាហ៍មុន ក្រុម Juventus នឹង
ត្រូវការសំណាងពីក្រុមផ្សេងទៀត ប្រសិនបើពួកគេចង់ឈ្នះពាន Serie
A
ជាលើកទី៤ជាប់ៗគ្នានៅពីមុខអ្នកគាំទ្ររបស់ខ្លួននៅរាត្រីថ្ងៃ
ពុធនេះ។ ជាមួយនឹងការនាំមុខ១៤ពិន្ទុដាច់នៅលើកំពូលតារាង
ខណៈដែលនៅសល់ការប្រកួត៦លើកទៀត ក្រុមរបស់លោក Massimiliano
Allegri នឹងធ្វើជាម្ចាស់ផ្ទះទទួលភ្ញៀវ
Fiorentina នៅកីឡដ្ឋាន Juventus ដោយការដឹងថា
ការទទួលជ័យជម្នះនឹងជួយឲ្យពួកគេក្លាយជាម្ចាស់ជើងឯក
ប្រសិនបើគូប្រជែងយ៉ាងប្រកៀកបំផុតរបស់ពួកកេ Lazio
ភ្លាតស្នៀតក្នុងការប្រកួតលើទឹកដីខ្លួនឯងពេលជួបក្រុម Parma។

ការបញ្ចប់ក្នុងលទ្ធផលស្មើក៏អាចនឹងគ្រប់គ្រាន់សម្រាប់ក្រុម សេះបង្កង់មួយនេះផងដែរក្នុងការឈ្នះពាន Serie A ជាលើកទី៣១របស់ពួកគេនៅពាក់កណ្តាលសប្តាហ៍នេះ ប៉ុន្តែ លុះត្រាតែក្រុម Lazio, Roma និង Napoli សុទ្ធសឹងមិនអាចស្វែងរកជ័យជម្នះ ខណៈដែល Napoli ត្រូវធ្វើដំណើរទៅប្រកួតជាមួយនឹងក្រុម Empoli នៅរាត្រីស្អែកនេះ។ កាលពីសប្តាហ៍មុន ក្រុម Juventus បានជួបការខកចិត្តក្រោយពីការឈ្នះកៅអីឈានទៅប្រកួតវគ្គពាក់ កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ជាលើកទី១ក្នុងរយៈពេល១២ឆ្នាំ តាមរយៈការរងបរាជ័យ ២-១ ក្រោមស្នាដៃក្រុមស្ថិតក្នុងទីក្រុងតែមួយ Torino ហើយនេះជាការរងបរាជ័យជាលើកទី១របស់ពួកគេក្នុងការប្រកួត រវាងក្រុមស្ថិតក្នុងទីក្រុងតែមួយបើគិតចាប់តាំងពីឆ្នាំ១៩៩៥។
ការប្រកួតនេះក៏ត្រូវបានរំខានដោយសារតែការបង្កបញ្ហារបស់ អ្នកគាំទ្រផងដែរ ខណៈដែលរថយន្តក្រុងរបស់ក្រុម Juvetus ត្រូវបានវាយប្រហារក្នុងពេលធ្វើដំណើរទៅកាន់កីឡដ្ឋាន ហើយបន្ទាប់មក អ្នកគាំទ្ររបស់ក្រុម Torino ជាច្រើននាក់បានរងរបួស នៅពេលដែលគ្រាប់បែកក្រដាសមួយត្រូវបានគេចោលចូលក្នុងកីឡ ដ្ឋាន។ ក្រុម Juventus អាចនឹងប្រឈមមុខនឹងការដាក់ទណ្ឌកម្មទៅលើការបិទផ្នែកមួយចំនួន នៃកីឡដ្ឋានរបស់ពួកគេដែលអាចនឹងឲ្យមិនមានការបញ្ចប់ដ៏រីក រាយក្នុងរដូវកាលនេះ។ នៅមុនពេលការប្រកួតនៅរាត្រីនេះ ដែលរូបគេនឹងត្រូវអវត្តមានដោយសារតែការជាប់ពិន័យព្យួរ ខ្សែការពារ Leonardo Bonucci បានសរសេរនៅលើបណ្តាញសង្គម Twitter ថា៖ «ពិតជារឿងដ៏គួរឲ្យស្តាយមួយក្នុងការចាញ់ក្នុងការប្រកួតរវាង ក្រុមស្ថិតក្នុងទីក្រុងតែមួយ។

យើងមិនបានជួបសំណាងឡើយ។ យើងនឹងបន្តធ្វើដំណើរឆ្ពោះទៅកាន់ការឈ្នះពាន Serie A»។ ខ្សែបម្រើ Paul Pogba នៅតែត្រូវអវត្តមាន ប៉ុន្តែ កីឡាករ Claudio Marchisio នឹងវិលចូលប្រកួតវិញ ក្រោយពីការជាប់ពិន័យព្យួរ ស្របពេលដែលកីឡាករ Andrea Barzagli, Giorgio Chiellini និងខ្សែប្រយុទ្ធរកគ្រាប់បាល់បានច្រើនជាង Carlos Tevez ក៏នឹងវិលចូលរួមជាមួយនឹងក្រុមវិញផងដែរ។ Fiorentina គឺជាគូប្រជែងដ៏គ្រោះថ្នាក់ បើទោះបីការរងបរាជ័យក្នុងផ្ទះខ្លួនឯង ក្រោមស្នាដៃក្រុម Cagliari កាលពីថ្ងៃអាទិត្យ គឺជាការរងបរាជ័យបីលើកជាប់ៗគ្នារបស់ពួកគេក្នុងក្របខ័ណ្ឌ Serie A ក៏ដោយ ស្របពេលលោកគ្រូបង្វឹក Vincenzo Montella បានទទួលស្គាល់ថា ការឈានទៅប្រកួត Europa League វគ្គ១/២ផ្តាច់ព្រ័ត្រ បានធ្វើឲ្យក្រុមរបស់លោកអស់ថាមពលជាច្រើន។ ក្នុងពេលជួបគ្នាកាលពីជើងមុ Juventus បានយកឈ្នះ ៣-០៕
កម្មវិធីប្រកួតរាត្រីនេះ
AC Milan v Genoa – 1:45 ទៀបភ្លឺ
Cesena v Atalanta – 1:45 ទៀបភ្លឺ
Chievo v Cagliari – 1:45 ទៀបភ្លឺ
Juventus v Fiorentina – 1:45 ទៀបភ្លឺ
Lazio v Parma – 1:45 ទៀបភ្លឺ
Palermo v Torino – 1:45 ទៀបភ្លឺ
Sampdoria v Verona – 1:45 ទៀបភ្លឺ
Sassuolo v AS Roma – 1:45 ទៀបភ្លឺ

Post a Comment