Messi, Suarez, Neymar ជួយឲ្យ Barcelona រកបាន១០០គ្រាប់ក្នុងពេលបំបាក់ Getafe
តារាឆ្នើមទាំង៣របស់ក្រុម Barcelona ដែលរួមមាន Lionel Messi, Luis
Suarez និង Neymar
បានជួយឲ្យក្រុមខ្លួនរកបានគ្រាប់បាល់ទី១០០ក្នុងរាល់ការប្រកួត
ទាំងអស់ ខណៈដែលក្រុមមានមូលដ្ឋាននៅ Catalonia
មួយនេះបានធ្វើការនាំមុខដល់ទៅ៥ពិន្ទុពេញនៅលើកំពូលតារាង La
Liga ជាមួយនឹងជ័យជម្នះ ៦-០ លើក្រុម Getafe កាលពីថ្ងៃអង្គារ។

ខ្សែប្រយុទ្ធទាំងបីនាក់សុទ្ធសឹងបានរកគ្រាប់បាល់បញ្ចូលទីដូច គ្នាក្នុងចន្លោះពេល២៨នាទី ខណៈដែល Messi បារកគ្រាប់បាល់បើកឆាកពីការស៊ុតបាល់ប៉េណាល់ទី នៅមុនពេលបញ្ជូនបាល់ទៅឲ្យ Suarez ដើម្បីស៊ុតបាល់បំប៉ោងសំណាញ់ទីយ៉ាងល្អ ហើយ Neymar បានបំពេញការពារនៃការរកគ្រាប់បាល់ទី១០០ពីសំណាក់កីឡាករទាំង បីក្រោយពីទទួលបានបាល់ពីការបញ្ជូនរបស់ Suarez។

បន្ទាប់មក ខ្សែបម្រើ Xavi Hernandez បានស៊ុតបាល់បញ្ចូលទីយ៉ាងល្អដើម្បីរកគ្រាប់បាល់ទី៤ នៅមុនពេល Suarez ជួយឲ្យក្រុមខ្លួនមានគ្រាប់បាល់នាំមុខ ៥-០ ជាមួយនឹងការស៊ុតបាល់បញ្ចូលទីយ៉ាងល្អដូចគ្នានេះ ហើយ Messi បានបំពេញជ័យជម្នះរបស់ក្រុមតាមរយៈការស៊ុតបាល់ដោយជើងឆ្វេង ចូលទីយ៉ាងល្អនៅដើមតង់ទី២។ ក្រុម Real Madrid អាចនឹងកាន់បន្ថយការដេញតាមពីក្រោយនៅលើកំពូលតារាង នៅពេលដែលពួកគេជួបក្រុម Almeria នៅរាត្រីថ្ងៃពុធនេះ។ Suarez បានឲ្យដឹងថា៖ «ជាសំណាងល្អ ការស៊ុតបាល់លើកទី១សំដៅទី យើងបានធ្វើឲ្យវាចូលទី ហើយក្រុមលេងបានយ៉ាងល្អក្នុងតង់ទី១ ហើយនោះពិតជារឿងដ៏សំខាន់បំផុត»៕
លទ្ធផលគូផ្សេងទៀតកាលពីថ្ងៃអង្គារ
Ath Bilbao 1-1 Real Sociedad
Levante 1-0 Cordoba
ប្រភពព័ត៌មាន៖ Channel News Asia

Post a Comment