Bournemouth ឡើងលេង Premier League ក្រោយឈ្នះ Bolton
ក្រុម AFC Bournemouth ដែលលេងនៅ Championship
នឹងបង្ហាញខ្លួននៅក្របខ័ណ្ឌកំពូលរបស់អង់គ្លេស Premier League
នៅរដូវកាលក្រោយ បន្ទាប់ពីពួកគេបំបាក់ Bolton ៣-០ កាលពីយប់មិញ
ដោយឈរនៅលេខ២ ខណៈដែលក្រុមលេខ១ Watford
កក់កៅអីបានមុខគេតាំងពីថ្ងៃសៅរ៍។

ក្របខ័ណ្ឌ Championship នៅសល់១ប្រកួតទៀតទើបបញ្ចប់រដូវកាល ខណៈដែល Bournemouth នាំមុខក្រុមលេខ៣ Middlesbrough ចំនួន៣ពិន្ទុ ប៉ុន្តែដោយសារពួកគេមានគ្រាប់ស៊ុត (goal difference) +៥០ ឯ Middlesbrough មានតែ +៣១នោះ មានន័យថាពួកគេ អាចឡើងទៅ Premier League ដោយស្វ័យប្រវត្តិហើយ ទោះប្រកួតចុងក្រោយស្មើ ឬចាញ់ក៏ដោយ។
ក្រោយការប្រកួតបញ្ចប់កាលពីយប់មិញ កីឡាករទាំងអស់ អ្នកចាត់ការ បុគ្គលិករបស់ក្លិប និងអ្នកគាំទ្រសម្រុកចូលទីលានប្រកួតអបអរយ៉ាងរំភើបសប្បាយរីករាយ បំផុត។ ជាពិសេសគឺវត្តមានរបស់ម្ចាស់ក្លិប Bournemouth លោក Jeff Mostyn ក៏បានហោរកញ្ជ្រៀវជាមួយក្រុមកីឡាកររបស់លោកផងដែរ។

ម្ចាស់ក្លិប Bournemouth លោក Jeff Mostyn អបអរជាមួយកីឡាករ

Post a Comment