Real Madrid ចុះហត្ថលេខាយកខ្សែការពារ Danilo របស់ក្លិប Porto
ក្រុមម្ចាស់ការពារតំណែងជើងឯកទ្វីបអឺរ៉ុប Real Madrid
បានបំពេញការចុះហត្ថលេខាជាមួយនឹងខ្សែការពារស្លាបស្តាំអន្តរ
ជាតិប្រេស៊ីល Danilo ពីក្លិប Porto ក្នុងកិច្ចសន្យារយៈពេល៦ឆ្នាំ។
ក្លិបយក្សរបស់អេស្ប៉ាញមួយនេះបានប្រកាសក្នុងសេចក្តីថ្លែងការណ៍
មួយកាលពីថ្ងៃពុធថា៖ «ក្លិប Real Madrid និង Porto
បានឈានដល់កិច្ចព្រមព្រៀងគ្នាមួយសម្រាប់ការផ្ទេរ Danilo
ដែលនឹងចូលរួមនៅរដូវកាលក្រោយ ហើយនឹង
ត្រូវស្ថិតនៅជាមួយនឹងក្លិបនេះរហូតដល់ថ្ងៃទី៣០ ខែមិថុនា
ឆ្នាំ២០២១»។ សេចក្តីថ្លែងការណ៍មួយពីសំណាក់ក្លិប Porto
ទៅកាន់ទីផ្សារភាគហ៊ុនរបស់ព័រទុយហ្គាល់ បានឲ្យដឹងថា
កិច្ចព្រមព្រៀងគ្នានេះមានតម្លៃខ្លួន៣១,៥លានអឺរ៉ូ
(ស្មើនឹង៣៤,២លានដុល្លារអាមេរិក)។

កីឡាករវ័យ២៣ឆ្នាំរូបនេះបានចូលរួមជាមួយនឹងក្លិប Porto ក្រោយពីផ្ទេរមកពីក្លិប Santos កាលពីឆ្នាំ២០១២ និងបានឈ្នះពានរង្វាន់លីកចំនួនពីរលើកជាមួយនឹងក្លិបយក្សរបស់អេ ស្ប៉ាញមួយនេះ ក៏ដូចជាលេងក្នុងតួនាទីដ៏សំខាន់ក្នុងការឈានទៅប្រកួតវគ្គ៨ ក្រុមចុងក្រោយរបស់ពួកគេក្នុងក្របខ័ណ្ឌ Champions League ខណៈដែលពួកគេនឹងត្រូវជួបជាមួយនឹងក្រុម Bayern Munich នៅខែក្រោយ។ Danilo ក៏បានឈ្នះមេដាយប្រាក់ជាមួយនឹងក្រុមបាល់ទាត់ជម្រើសជាតិ ប្រេស៊ីល ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០១២ផងដែរ និងបានចូលលេងយ៉ាងទៀងទាត់ក្នុងក្រុមជម្រើសជាតិរបស់គេ បើគិតចាប់តាំងពីលោក Dunga បានចូលកាន់តំណែងក្នុងក្រុមឈ្នះពានរង្វាន់ World Cup ៥សម័យកាលមួយនេះ បន្ទាប់ពីរងនូវការខកចិត្តក្នុងព្រឹត្តិការណ៍ World Cup នៅលើទឹកដីខ្លួនឯងកាលពីឆ្នាំមុន៕

Post a Comment