Header Ads

ក្លឹ​ប​ Newcastle​ United​ បង្ហាញ​ពី​ប្រាក់​ចំណេញ​ 19​ លាន​ផោន​នៅ​ឆ្នាំ​ 2013-14

ក្លឹ​ប​ Newcastle​ United​ កាលពី​ពេល​ថ្មីៗ​នេះ​បាន​ប្រកាស​ពី​ប្រាក់​ចំណូល​ប្រចាំឆ្នាំ​ 2013-14​ ដែល​រកបាន​ប្រាក់​ចំណេញ​ដល់​ទៅ​ 18.7​ លាន​ផោន​។​ លោក​ Lee​ Charnley​ ដែល​ជា​អ្នកដឹកនាំ​ក្លឹ​ប​នេះ​បាន​និយាយ​ថា​ “​ក្លឹ​ប​នេះ​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​ និង​ជា​ពិសេស​មាន​ស្ថេ​រ​ភាព​ខាង​លុយ​ផង​ដែរ​។​ ការ​ចំណេញ​នេះ​ធ្វើ​ឲ្យ​យើង​កាន់តែ​លេង​បាន​យ៉ាង​ល្អ​ និង​វិ​វ​ឌ្ឈ​ន៍​ទៅ​មុខជា​និច្ច​។​”
b5
​គាត់​បាន​បន្ថែម​ថា​ “​លទ្ធផល​បែប​នេះ​គឺ​មាន​ន័យ​ថា​ ក្លឹ​ប​របស់​យើង​គឺ​កំពុង​តែ​ដើរទៅ​មុខ​។​ ពេល​នេះ​យើង​អាច​មាន​លទ្ធភាព​ក្នុង​ការ​ចំណាយ​ និង​ធ្វើ​ជំនួញ​ផ្សេង​ទៀត​បាន​។​”​ បច្ចុប្បន្ន​នេះ​ ក្លឹ​ប​ Newcastle​ បាន​ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ​រៀង​ទី​ 12​ នៅ​ Premier​ League​ ចំនែក​ប្រាក់​ចំណេញ​កើនឡើង​ទ្វេរ​ដង​កាលពី​ឆ្នាំ​ 2013​ ដែល​រក​ចំណូល​បាន​ត្រឹមតែ​ 9.9​ លាន​ផោន​ប៉ុណ្ណោះ​។​
b6
​នៅ​ក្នុង​ខែមិថុនា​ ប្រាក់​ចំណេញ​បាន​ធ្លាក់​ចុះ​ 0.6​ លាន​ផោន​ក្នុង​មួយ​ខែ​ផង​ដែរ​។​ ថ្មីៗ​នេះ​ ក្លឹ​ប​ Newcastle​ ទើបតែ​លក់​កីឡាករ​ខ្សែការពារ​បារាំង​ Yohan​ Cabaye​ ទៅ​ឲ្យ​ក្លឹ​ប​ Paris​ St-Gemain​ នៅ​ក្នុង​តម្លៃ​ខ្លួន​ 19​ លាន​ផោន​នៅ​ក្នុង​ខែមករា​ ឆ្នាំ​ 2014​ ។​
​   b7
​សម្រាប់​រដូវ​កាល​ 2013-14​ នេះ​ក្លឹ​ប​ Newcastle​ បាន​ទិញ​បាន​កីឡាករ​ 3​ នាក់​គឺ​ខ្សែប្រយុទ្ធ​ Loic​ Remy​ របស់​បារាំង​ និង​កីឡាករ​ Luuk​ de​ Jong​ របស់​ហូ​ឡង់​ ជា​ពិសេស​កីឡាករ​វ័យក្មេង​ Olivier​ Kemen​ របស់​បារាំង​ផង​ដែរ​។​ លោក​ Charnley​ បាន​បន្ថែម​ថា​ “​សេចក្តី​តាំងចិត្ត​របស់​យើង​គឺ​រក្សា​តម្លៃ​សំបុត្រ​ឲ្យ​នៅ​ស្ថិតស្ថេរ​ និង​ធ្វើ​យ៉ាងណា​ឲ្យ​ប្រាក់​ចំណូល​របស់​យើង​កើន​ឡើងជា​លំដាប់​៕”