Header Ads

UEFA ពិន័យ​ក្លិប​មាន​ទីលាន​ប្រកួត​អត់​ស្អាត​​​ជាង​១​សែន​ដុល្លារ​ តែ​បើ​មាន​​ហិង្សា​ពេល​ប្រកួត ពិន័យ​តែ​ជាង​១​ម៉ឺន

សហព័ន្ធ​កីឡា​បាល់ទាត់​​ទ្វីប​អឺរ៉ុប​ UEFA ​បាន​ប្រកាស​ពិន័យ​ក្លិប​បាល់​ទាត់​ Malmo ​របស់​ប្រទេស​ស៊ុយអែត​ ១១០​០០០​ដុល្លារ​អាមេរិក​ដោយសារ​តែ​ក្លិប​នេះ​មាន​ទីលាន​ប្រកួត​អន់​ពេក ពោល​គឺ​មិន​មាន​ទីលាន​ប្រកួត​សមស្រប​តាម​ស្តង់ដារ។

swedbankstadion-cropped-u3lwy0622zle1blqf6chgcyv9

Malmo ​ជា​ក្រុម​បាល់ទាត់​ខ្លាំង​មួយ​នៅ​ស៊ុយអែត​​ដែល​អាច​មក​លេង​វគ្គ​ចែក​ពូល​ ក្នុង​ពាន​រង្វាន់ UEFA Champions League ​រដូវ​កាល​នេះ​បាន។ ដោយសារ​តែ​នៅ​ក្នុង​ពូល A​ ជាមួយ​ក្រុម​ខ្លាំង Juventus , Olympiacos ​និង​ Atletico Madrid ​ក្រុម​ខាង​លើ​នេះ​បាន​បញ្ចប់​ទៅ​ត្រឹម​លេខ​៤​ចុង​ក្រោយ​គេ​ក្នុង​ពូល។  ក្រោយ​ពី​ចប់​វគ្គ​ចែក​ពូល​នោះ​មក UEFA ​បាន​អង្កេត​ឃើញ​ថា​ក្លិប​មួយ​នេះ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​ថែ​ ទាំ​ស្មៅ​ដើម្បី​ត្រៀម​ប្រកួត​រាល់​ដង​ទេ ទើប​សម្រេច​ចិត្ត​ដាក់​ពិន័យ​ក្រុម Malmo ​ជា​សាច់​ប្រាក់​១១០០០០​ដុល្លារ​អាមេរិក​តែ​ម្ដង​ទៅ។

My beautiful picture

អ្វី​ដែល​ធ្វើ​ឱ្យ​គេ​ហួសចិត្ត​សឹង​តែ​នឹក​ស្មាន​មិន​ដល់​នោះ​គឺ ការ​ពិន័យ​របស់ UEFA ​នេះ​ដូច​ជា​ប្លែក​បន្តិច​ ព្រោះ​ថា​គ្រាន់​តែ​ក្លិប​មួយ​មាន​ទីលាន​ប្រកួត​មិន​ល្អ​ត្រូវ​បង់​ប្រាក់​ រហូត​ដល់​ទៅ​ជាង​១​សែន​ដុល្លារ ប៉ុន្តែ​ចំពោះ​ក្លិប​ដែល​មាន​ហិង្សា​កើត​ឡើង​នៅ​ពេល​ប្រកួត​វិញ​នោះ​ពិន័យ​ តែ​ ១១ ០០០​ដុល្លារ​ទេ។