Tevez សំរេចចិត្តត្រលប់ទៅលេងនៅ Boca Juniors វិញនៅឆ្នាំក្រោយ
កីឡាករ Carlos Tevez
បានបញ្ជាក់យ៉ាងច្បាស់ថាគាត់មិនបានបំនងតកុងត្រាជាមួយក្រុម
Juventus ទេ ហើយគាត់មានបំនងចង់ត្រលប់ទៅលេងនៅ Boca Juniors
នៅពេលដែលកុងត្រារបស់គាត់ផុតនៅឆ្នាំ២០១៦។

កីឡាករអាហ្សង់ទីននេះបានចុះកុងត្រា៣ឆ្នាំជាមួយក្រុម Juventus កាលពីរដូវក្តៅ២០១៣ និងបានសំរបនឹងជីវិតនៅ Serie A បានយ៉ាងល្អប្រសើរ។
Tevez បានបង្ហាញពីគុណភាពរបស់គាត់ជាមួយនឹង១៣គ្រាប់ក្នុង១៩ប្រកួត ប៉ុន្តែក្រុម Juventus នឹងបាត់បង់ខ្សែប្រយុទ្ធល្អនៅរដូវក្តៅក្រោយនេះ។

កីឡាករវ័យ៣០ឆ្នាំនេះបានបង្ហាញពីបំនងចង់ចូលរួមម្តងទៀតជាមួយ ក្រុមកំណើតរបស់គាត់ Boca និងបានបង្ហាញពីគំរោងរបស់គាត់ដល់អ្នកសារពត៌មាន។
គាត់បាននិយាយថា៖ “ខ្ញុំបាននិយាយច្រើនដងហើយ។ សំរាប់ខ្ញុំ ការពិភាក្សាបានបិទជិតហើយ។”

“នៅពេលដែលខ្ញុំចុះកុងត្រា៣ឆ្នាំជាមួយ Juve ។ ខ្ញុំបាននិយាយពេលចាប់ផ្តើមថាវានឹងជាកុងត្រាចុងក្រោយរបស់ខ្ញុំ មុនពេលត្រលប់ទៅ Boca ។ ប៉ុន្តែគ្មាននរណានិយាយអ្វីទេ។”
“បន្ទាប់មក ខ្ញុំនិយាយវាដដែលម្តងទៀត បូករួមទាំងការពិតដែលខ្ញុំនឹងត្រលប់ទៅផ្ទះវិញនៅចុងបញ្ចប់ កុងត្រារបស់ខ្ញុំ។”
ប្រភព៖ goal.com

Post a Comment