Header Ads

ពីរ​គ្រាប់ Lafferty ជួយ​អ៊ែរ​ឡង់​ខាងជើង​ឡើង​ទៅ Euro ២០១៦ ជា​លើកដំបូង

កីឡាករ kyle Lafferty ស៊ុត​ប​ញ្ជូ​ល​បាន​ពីរ​គ្រាប់​តែម្នាក់ឯង ជួយ​ឲ្យ​ប្រទេស អ៊ែ​ឡង់​ខាងជើង ឈ្នះ​លើ ហ្វា​ង​ឡង់ ដើម្បី​បង្កើន​ឳ​កាស​ជា​ចូល​លេង​ក្នុង​ការប្រកួត​អន្តរជាតិ​ធំ​ដំបូង​ របស់ខ្លួន Euro ២០១៦ ចាប់តាំងពី​ការប្រកួត World Cup ឆ្នាំ១៩៨៦មកម្ល៉េះ។
lafferty
ជាមួយនឹង​ជ័យជម្នះ ៤ ប្រកួត​ក្នុងចំណោម ៥ អ៊ែរ​ឡង់​កំពុង​ដេញតាម​ពីក្រោយ១ពិន្ទុ ប្រទេស រូ​ម​មិនា ដែល​កំពុង​ឈរលើ​កំពូល​តារាង ពូ​ល F ក្នុង​វគ្គ​ជម្រុះ Euro ២០១។
Laffterty ទាត់ Volley មួយ​ជើង​ប​ញ្ជូ​ល​ទី​គ្រាប់​ទី១យ៉ាង​ល្អ​នៅ​នាទី ទី៣៣ និង ៥នាទី​គ្រាប់​មក កីឡាករ​ធ្វើបាន​សម្រេច​មួយ​គ្រាប់​ទៀត ដោយ​បាល់​តែ​លប​ញ្ជូ​ល​ទី។
ក្រុម​របស់លោក​គ្រូបង្វឹក Michael O’Neill នេះ​ឈ្នះ​ដាច់ ៤ពិន្ទុ​លើ​ក្រុម​ប្រទេស ៤ទៀត​ក្នុង​តារាង អាច​ឡើងទៅ​វគ្គ​បន្ត​ដោយ​ស្វ័យប្រវត្តិ​ជាមួយនឹង​ប្រទេស រ៉ូ​មិនា បន្ទាប់ពី​ប្រទេស Hungary លេង ០-០ ស្មើ ជាមួយ​ក្រិ​ក​ក្នុង​ទឹកដី​ខ្លួនឯង បាត់​ឳ​កាស​ប្រជែង​ជាមួយនឹង​ខ្លួន។
រ៉ូ​មិនា​ដែល​ឈរលើ​គេ និង អ៊ែរ​ឡង់​ខាងជើង​នេះ នឹងត្រូវ​ប្រកួត​ជាមួយគ្នា​នៅ​ថ្ងៃទី ១៣ មិថុនា នៅ Belfast។