Header Ads

ថៃបំបាក់ហ្វីលីពីនដើម្បីកត់ត្រាជ័យជម្នះជាលើកទី២

ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ថៃ បានផ្តួលក្រុម​ជម្រើស​ជាតិ​ហ្វីលី​​ពីនក្នុង​លទ្ធ​ផល ៥-១ នៅកីឡ​ដ្ឋាន​ជាតិ Rajamangala កាល​រាត្រី​ម្សិលមិញ​ដើម្បី​រក្សា​ធ្វើ​ឲ្យ​ក្តី​សង្ឃឹម​ក្នុង​ការ​ឈាន​ទៅ​ ប្រកួត​ក្នុងព្រឹត្តិ​ការណ៍​អូឡាំ​ពិក​របស់​ពួក​គេ​នៅ​តែ​​បន្ត​។ ក្នុង​ការ​ប្រកួត​មុន​នេះនៅ​លើ​ទី​លាន​ដូច​គ្នា​នេះ ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​កូរ៉េ​ខាង​ជើង បាន​ផ្តួល​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ក្នុង​លទ្ធ​ផល ៤-១ ក្នុង​ការ​ប្រកួត​ពូល G មួយ​គូ​ផ្សេង​ទៀត​នៃ​​ការ​ប្រកួត​ជម្រុះ Asian U23 Championship​។ ក្រុម​ជម្រើស​ជាតិ​ថៃ និងកូរ៉េ​ខាង​​ជើង សុទ្ធ​សឹង​មាន​៦​ពិន្ទុ​ដូច​គ្នា​ពីការ​ប្រកួត​២​លើក​។
1
ដោយ​សារ​តែ​មាន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​​តិច​ជាង ក្រុម​ជម្រើស​ជាតិ​ថៃ​ត្រូវ​តែ​ផ្តួល​កូរ៉េ​ខាង​ជើង ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​របស់​ពួក​គេ​នៅ​ថ្ងៃ​ស្អែក​នេះ​ដើម្បី​ឈ្នះ​ កៅអី​ជា​ស្វ័យ​ប្រវត្តិ​ក្នុង​ព្រឹត្តិ​ការណ៍ Asian U23 Championship ជុំ​ផ្តាច់​ព្រ័ត្រ នៅ​ខែ​មក​រា បើ​ទោះ​បី​ថៃ នៅ​តែ​អាច​​ឈាន​ទៅ​កាន់​យុទ្ធ​នា​ការ​នេះ ប្រសិន​បើ​ពួកគេ​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ​២​បន្ទាប់​ពី​​កូរ៉េ​ខាង​ ជើង​ក៏​ដោយ​។ ក្រុម​ឈរ​លេខ​១​ក្នុង​ពូល​​នីមួយ​ៗ​ទាំង​១០ និង​ក្រុម​ឈរ​លេខ​២​ដែល​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​ទាំង​៥ នឹង​ចូល​រួម​ជា​មួយ​នឹង​ក្រុម​ម្ចាស់​ផ្ទះ​កា​តា​ក្នុង​ជុំ​​​ផ្តាច់​ ព្រ័ត្រ ខណៈ​ដែល​​ក្រុម​ខ្លាំង​ចំនួន​៣​​ក្រុម​​នឹង​ធ្វើ​ជា​តំណាង​ឲ្យ​ទ្វីប​អាស៊ី​ ក្នុង​ព្រឹត្តិ​ការណ៍​អូឡាំ​ពិក​ឆ្នាំ​២០១៦​។
2
កីឡាករ Kasidech Wattanayawong (នៅនាទី ទី​១១), captain Pakorn Prempak (នៅនាទី ទី​៤៦ ដោយ​បាល់​ប៉េ​ណាល់​ទី​), Chenrop Saophaodi (នៅនាទី ទី​៥៥), Chaowat Veerachart (នៅនាទី ទី​៦០) និង Pinyo Inpinit (នៅនាទី ទី​៦៦) សុទ្ធ​សឹង​បាន​រក​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​​ឲ្យ​ក្រុម​ម្ចាស់​ផ្ទះ ខណៈ​ដែល​កីឡាករ Paolo Salenga បាន​វាយ​បក​មួយ​គ្រាប់​វិញ​ឲ្យ​ហ្វីលី​ពីន នៅ​ក្នុង​រយៈ​ពេល​២​នាទី​ចុង​ក្រោយ​។ នៅ​ខណៈ​នោះ​ផ​ងដែរ ក្រុម​ឈុត​ធំ​របស់​ថៃ នឹង​​ត្រូវ​​ជួប​ជា​មួយ​នឹង​ក្រុម​ជម្រើស​ជាតិកា​មេ​រូន ក្នុង​ការ​ប្រកួត​មិត្ត​ភាព​នៅ​កីឡ​ដ្ឋាន Rajamangala នា​​រាត្រី​នេះ​៕